សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានទទួលជួបការសម្តែងការគួរសមថ្ងៃនេះ ជាមួយនឹងឯកអគ្គរដ្ឋ ទូតថ្មីនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា គឺលោកហ្សាហ៊ីរូឌីន បាបា សាហ៊ីម ។

ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន បានគោរពជម្រាបជូនសម្ដេចតេជោថា ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាដៃគូសំខាន់។ លោកសាហ៊ីម បានថ្លែងប្តេជ្ញាថាបេសកកម្មការទូតរបស់លោក គឺបន្តសកម្ម ភាពអ្វីដែលមានស្រាប់ផង និងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុង ទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ ឱ្យឈាន ដល់កម្រិតថ្មីមួយទៀតផង ។

កម្ពុជានិងប្រទេសប៉ាគីស្ថាន មានទំនាក់ទំនង ការទូតសាឡើងវិញក្នុងខែ មេសាឆ្នាំ២០០៤។ ប៉ាគីស្ថានមានស្ថានទូតរបស់ខ្លួនក្នុងរាជធានី ភ្នំពេញ, ចំណែកប្រទេសកម្ពុជានៅមិនទាន់ មានស្ថានទូតផ្ទាល់ខ្លួនក្នុងក្រុងអ៊ីស្លាម៉ាបាតនោះទេ ប៉ុន្តែកម្ពុជាមានស្ថានកុងស៊ុលកិត្តិយស របស់ខ្លួនក្នុងក្រុង​ Lahore ដែលជាទីក្រុងធំទី២ របស់ប៉ាគីស្ថានបន្ទាប់ពីរដ្ឋធានីអ៊ីស្លាម៉ាបាត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឳកាសជួបសម្តែងការគួរសមវិញថា សម្តេចស្វាគមន៍ ចំពោះបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត និងសម្តេចបានស្នើឯកអគ្គរដ្ឋទូតថ្មី ពិនិត្យមើល សក្ដានុពលផ្សេងៗទាំងឡាយ ដែលប្រទេសទាំងពីរអាចធ្វើបាន ក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារៈសំខាន់ សម្រាប់ការបំពេញឲ្យ គ្នា ទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំណងការទូតរវាងកម្ពុជានិងប៉ាគីស្ថានវេលាចុងក្រោយនេះ កាន់តែត្រូវបានពង្រីកបន្ថែម ទៀត។ នៅក្នុងឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោកស្ហាម៉ាមូត​ គូរ៉េស្ហ៊ី ត្រូវគេ ជួនដំណឹងថានឹងគ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាដើម្បីការពង្រឹងចំណងទំនាក់ទំនងការ ទូតរវាងប្រទេសទាំង២កាន់តែខ្លាំងក្លាថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner