ក្រសួងអប់រំយុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យកីឡាជាតិកូរ៉េ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្រ្ដាចារ្យ Yong- Kyu Ahn ប្រធានសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បេសកកម្មរយៈពេល៣ថ្ងៃនៅកម្ពុជា ក្រៅពីពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ប្រតិភូសាកលវិទ្យាល័យកីឡាជាតិកូរ៉េនឹងអញ្ជើញទស្សនកិច្ចការហ្វឹកហាត់ប្រភេទកីឡាមួយចំនួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងសាកលវិទ្យាល័យ-វិទ្យាល័យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner