ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ទាក់ ១៨៣គ្រួសារ ទទួលបាន ព្រះរាជឣំណោយ សម្តេច ព្រះមហាក្សត្រី និង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា

ខេត្តកំពត ៖ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ សម្តេច ព្រះមហាក្សត្រី និង សម្តេច ព្រះបរមនាថ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះះមហាក្ស័ត នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយខ្យល់កន្ទាក់ចំនួន ១៨៣គ្រួសារ មកពីស្រុក ឣង្គជ័យ និងស្រុកឈូក ខេត្តកំពត ។

កម្មវិធីនេះ ប្រារព្ធធ្វើនៅ ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ ដោយមឋនការចូលរួមពី លោក វ៉ិត វឌ្ឍនា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ។

ព្រះរាជអំណោយ ក្នុងមួយគ្រួសារទទួលបាន
-អង្ករ ៥០គីឡូក្រាម
-ឃីតចំនួន 1 កញ្ចប់( ក្រមា ១ សារុង ១ ភួយ ១ និងមុង ១)
-មី ២កេស ស្មើនឹង ៤៨កញ្ចប់
-ត្រីខ 10កំប៉ុង
-តង់កៅស៊ូចំនួន ១ ទំហំ 4 x 6 ម៉ែត្រ
-អាវយឺត១
-ម៉ាស់ ១ដុំ
-ថវិកាសម្រាប់គ្រួសារធ្ងន់ធ្ងរចំនួន ២៣គ្រួសារ ក្នុងមួយគ្រួសាទទួលបាន ៨០ម៉ឺនរៀល
-គ្រួសាររងគ្រោះមធ្យម ៤០ម៉ឺនរៀល ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner