អាជ្ញាធរក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បី លើកកម្ពស់ សោភ័ណភាព និង បរិស្ថាន ក្រុង

រតនគិរី ៖ លោក ងិន ណែល អភិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បីលើកកម្ពស់សោភ័ណភាពនិងបរិស្ថាន។

លោកអភិបាលក្រុងបាន ណែនាំអប់រំដល់ ប្រជាពលរដ្ឋទាំងអស់ យល់ដឹង និង ចូលរួមថែរក្សា អនាម័យ នៅតាមចិញ្ចើមផ្លូវ មុខផ្ទះ របស់ ប្រជាពលរដ្ឋ រៀងខ្លួន ឬ តាមតូបផ្សារនានាជុំវិញផ្សារ ។ លោកអភិបាលក្រុងបានបន្តថាការរៀបចំ សណ្តាប់ធ្នាប់ ក្នុងទីប្រជុំជនផ្សារបានលុងនេះ អាជ្ញាធរនឹងបន្តចុះអនុវត្ត ជា
ប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ទំនិញ ធំ តូច ដែលចេញផុតសំយាបតូប តម្រូវឲ្យមានការរៀបចំអីវ៉ាន់ ទំនិញផ្សេងៗ ទៅតាម គំនូស ឲ្យបានល្អ ជៀសវាង បំពាន ក្នុង
ករណី បើអាជីករណាមិនគោរពតាមការណែនាំរបស់អាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។ ផ្ទុយទៅវិញអាជ្ញាធរក៏បានសំដែង ការអរគុណ និងគាំទ្រ ចំពោះប្រជាពលរដ្ឋ អាជីវករ ដែលមានឆន្ទៈ គោរពតាមការណែនាំ ថែមទាំង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច សំដៅលើកមុខមាត់ ខេត្តរតគិរីឱ្យប្រសើរឡើង ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner