ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការ ពិភាក្សាចរចា និងការបង្ហាញស្នាដៃផ្សេងៗ។ ដូច្នេះនឹងការទំនាក់ទំនង និងលទ្ធភាពនានា ដែលអ្នកទទួលបានថ្ងៃនេះ ផលប្រយោជន៍ធំក្នុងអាជីពនឹងកើតឡើងចំពោះអ្នកយ៉ាង ប្រាកដណាស់។ ក្រៅពីនោះ សូមកុំមានការធ្វេសប្រហែស អ្នកអាចជឿជាក់អ្នកដទៃបាន ប៉ុន្តែក៏មិនអាចបាត់បង់ជំហររបស់ខ្លួនដែរ។ ថ្ងៃនេះមានភាពរឹងស្ទះខ្លះ ប៉ុន្តែមិនចាំបាច់ត្រូវ យកចិត្តទុកដាក់ ឬព្រួយបារម្ភពេកនោះទេ ពីព្រោះវាមិនអាចធ្វើជាចលករសំខាន់រំខានផែន ការរបស់អ្នកបានទេ។ ក្រៅពីនេះ សូមរក្សាអាកប្បកិរិយាឲ្យសមរម្យបំផុតចំពោះមនុស្សរាល់ គ្នា។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មនានាក្នុងពេលនេះមានដំនើរ ការល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗបានតាមបំណង ព្រមទាំងមានមនុស្សគាំទ្រការសម្រេច ចិត្តរបស់អ្នកណាស់។ ប៉ុន្តែក៏មិនគួរបណ្តោយទៅតាមស្ថានភាពពេកដែរ សូមចំណាយពេល វេលាខ្លះដើម្បីពិនិត្យវាយតម្លៃលើភាពប្រែប្រួល ដើម្បីឲ្យអ្នកមានលទ្ធភាពឆ្លើយតប ឬសម្របទៅតាមកាលទេសបានល្អ។ អ្នកទំនងជានឹងអាចជួបស្ថានភាពតានតឹងខ្លះនៅពេល ព្រឹក ដូច្នេះសូមប្រុងប្រៀប និងក្តោបក្តាប់ការងារឲ្យបានល្អនៅក្នុងដៃ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការគាំទ្រយ៉ាង ពិសេសពីចំណោមមនុស្សរួមក្រុម ពិសេសថ្នាក់លើរបស់អ្នកគឺកំពុងតែយកចិត្តទុកដាក់នឹង ការងាររបស់អ្នកយ៉ាងខ្លាំង។ អ្នកក៏រំពឹងថានឹងមានការចាកចេញក្នុងដំណើរវែងឆ្ងាយ ដូច្នេះសូមត្រៀមការងារឲ្យបានរួចជាស្រេច។ ចំពោះការបណ្តាក់ទុន លើមុខរបរថ្មី ប្រហែល ជាលោកអ្នកត្រូវពិនិត្យតាមដានរកពត៌មានលំអិតបន្ថែមមុននឹងចំណាយលុយកាក់ ឬការ ចុះហត្ថលេខា។ ក្រៅពីនេះ កិច្ចការការងារទាំងអស់កំពុងផ្សារភ្ជាប់នឹងការធ្វើទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមរៀបចំអាកប្បកិរិយាបន្ថែម។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការលោកអ្នកហាក់កំពុងជួបប្រទះនឹងភាពស្រពិចស្រពិលខ្លាំង ដូច្នេះសូមធ្វើការពិភាក្សាជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ សូមព្យាយាមដោះស្រាយរាល់មន្ទិលសង្ស័យទាំងនោះ។ ដោយឡែក លោកអ្នកមិនគួរប្រថុយប្រថានជាមួយការងារដែលមិនច្បាស់លាស់ឡើយ ម្យ៉ាងទៀតកុំធ្វើអ្វីឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងដៃគូជំនួញរបស់អ្នក។ លើសពីនេះទៀត សូមលោកអ្នកមាន ការអត់ធ្មត់ អធ្យាស្រ័យ និងកុំដាក់គំនាបខ្លួនឯងជាមួយនឹងបញ្ហាអតីត។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរ ការងារ មុខរបររស៊ីជួញដូរ ក៏ដូចជាការបណ្តាក់ទុន។ លោកអ្នកអាចធ្វើការងារតាមបំណង ប្រាថ្នារបស់ខ្លួន។ ថ្ងៃនេះការគាំទ្រពីមនុស្សនៅក្បែរខ្លួនមានពេញបរិបូរណ៍ ដូច្នេះមិនមានអ្វី ដែលលោកអ្នកត្រូវព្រួយបារម្ភនោះទេ។ ទន្ទឹមនឹងអំណោយផលដ៏វិជ្ជមានក្នុងថ្ងៃនេះ សូម លោកអ្នកកំណត់ការទទួលយកស្ថានភាព ឬការឆ្លើយតបទៅនឹងស្ថានភាពទាំងនោះ។ មានពត៌មានខ្លះមិនមានប្រយោជន៍ឲ្យអ្នកចំណាយពេលវេលាមកគិតអំពីវានោះទេ ដូច្នេះ កុំចំណាយពេលវេលាឥតប្រយោជន៍។ ក្រៅពីនេះ លោកអ្នកទទួលបានសញ្ញាណវិជ្ជមាន នឹងការដោះស្រាយបញ្ហានានា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែខៃទស្សនៈវិស័យ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាពេលនេះអ្នកមិនមានៈឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ គឺនៅក្នុងពេលអនាគតដ៏ខ្លី គឺអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍តាមការពេញចិត្តរបស់អ្នក។ អ្នកគ្រាន់តែត្រូវ ព្យាយាមជ្រើសរើសការងារណាដែលមានអទិភាពជាងគេ ហើយចំណាយពេលវេលា និងកំលាំងធ្វើវាឲ្យបានល្អគឺជាការប្រសើរណាស់ទៅហើយ។ លើសពីនេះ សូមមានការ អត់ធ្មត់ និងអធ្យាស្រ័យឲ្យបានខ្ពស់បំផុត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។ លោកអ្នកអាចនឹងប្រឈមជាមួយបញ្ហាបានយ៉ាងងាយ ប្រសិនបើមិនបានគ្រប់គ្រងស្ថានការណ៍ ឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេលវេលា។ សម្រាប់អ្នកប្រកបអាជីវកម្ម សូមកុំរួញរា ភាពជោគជ័យរបស់អ្នកគឺស្ថិតនៅលើផ្លូវដែល លោកអ្នកកំពុងដើរបច្ចុប្បន្ន ដូច្នេះសូមមានចិត្តអត់ធ្មត់ ហើយរងចាំឳកាសល្អបន្ថែមទៀត។ ការផ្លាស់ប្តូររបត់ការងារ ក៏ដូចជាកន្លែងការងារអាចធ្វើទៅបានប្រសិនបើអ្នកចង់ ប៉ុន្តែសូម ចងចាំថាការងារបច្ចុប្បន្ននឹងហុចផលល្អប្រសើរណាស់។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់ ពេលនេះគឺបង្កើនកិច្ចទំនាកទំនងតូចធំ និងព្យាយាមយល់ដឹងពីការងារដែលខ្លួនកំពុង ទទួលខុសត្រូវ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញកន្លងមក ដោយឡែកសម្រាប់ការងារថ្មីៗ សូមកុំមានការស្ទាក់ស្ទើរ ចូរសម្រេចចិត្តធ្វើចុះ ពីព្រោះលោកអ្នកនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែសូមចងចាំថា មិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ ពីព្រោះលទ្ធភាពទទួលបានជោគជ័យគ្មាននោះទេ ហើយថែមទាំងបង្ករឲ្យបានបញ្ហាជំនួសវិញ។ ក្រៅពីនេះ លោកអ្នកប្រហែលជាអាចទទួលដំណឹងពីដំណើរបេសកកម្មទៅ ក្រៅ ដូច្នេះសូមត្រៀមខ្លួន និងព្យាយាមគ្រប់គ្រងការងារដែលស្ថិតក្រោមបន្ទុកបច្ចុប្បន្ន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសពេញទីក្នុងការអភិវឌ្ឍន៍ការងារទាំងឡាយ ប៉ុន្តែសុខភាពរបស់អ្នកកំពុងតែរងសំពាធយ៉ាងខ្លាំង។ សូមរកពេលវេលាឈប់សម្រាក ឬថ្លឹងថ្លែងរវាងសុខុមាលភាព និងការងារ។ លោកអ្នកគួរកំណត់អទិភាពការងារ ហើយការងារណាដែលមិនមែនជាជំនាញរបស់ខ្លួនក៏មិនចាំបាច់ប្រឹងប្រែងចាប់យកពេកដែរ។ ដោយឡែក សូមលោកអ្នករក្សាចិត្តគំនិត និងអាកប្បកិរិយា កុំឆ្លើយតប អ្វីៗលឿនពេក ក្រែងមានការថ្លោះធ្លោយដោយប្រការណាមួយ។ កុំចរចា ឬបញ្ចេញគំនិតអ្វី ឡើយប្រសិនបើអ្នកមិនដឹងរឿងនោះសោះ ពីព្រោះការសំដែងនឹងបង្ករភាពអវិជ្ជមានដល់ តួនាទី និងភារកិច្ច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះដល់ភាពជោគជ័យ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ដោយឡែកចំពោះហិរញ្ញវត្ថុ គឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដូច្នេះលោកអ្នកគួរត្រូវស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោន៍របស់ខ្លួន។ លើសពីនេះ សុខុមាលភាពរបស់អ្នកសំខាន់ ណាស់ គួររកពេលវេលាសម្រាកខ្លះ ធ្វើយ៉ាងណាកុំបង្ខំខ្លួនទៅនឹងស្ថានការណ៍ដែលលំបាក ខ្លាំងពេក។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរណាស់ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការផ្លាស់ប្តូរការងារ។ ប្រសិនបើអ្នកហ៊ានសាកល្បង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការបាត់បង់សា្ថនភាពហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ លោកអ្នកមិនគួរសម្រេចចិត្តរហ័សពេកទេ ពីព្រោះអ្នកអាចចូលទៅក្នុងស្ថានភាពមិនល្អយ៉ាងងាយស្រួល ជាពិសេសជាមួយនឹងដៃគូប្រជែងរបស់អ្នក។ ដោយឡែក លោកអ្នកអាច យល់ដឹងពីស្ថានភាពប្រែប្រួលបានលឿន មានលទ្ធភាពការពារមតិយោបល់របស់ខ្លួនបាន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។ ផ្ទុយទៅវិញសូមប្រុងប្រយ័ត្នទៅលើការធ្វើដំណើរជិតឆ្ងាយ ឬជាពិសេសការចាកចេញដោយមិនបានព្រៀងទុក។
ចំណាំ៖
ឆ្នាំទាំង៤ ជូត ខាល រោង មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងជួបសំណាងធំណាស់ ក្នុងការងារ។ តំណែង តួនាទី និងស្ថេរភាពការងារក្នុងពេលនេះស្ថិតក្នុងកំរិតខ្ពស់បំផុត។