អន្តរក្រសួងព្រមានបិទស្ថានីយ៍ប្រេងឥន្ធនៈដែលលក់លើសតម្លៃកំណត់ (Video Inside)
ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ នឹងត្រូវរងការផាកពិន័យ៤លានរៀល ឬបិទអាជីវកម្ម បើ សិនជារកឃើញមានការលក់តម្លៃប្រេងឥន្ធនៈលើសការកំណត់។ តម្លៃប្រេងឥន្ធនៈក្នុងប្រទេស កម្ពុជា បានឡើងថ្លៃដោយសារតែសង្គ្រាមកើតឡើងក្នុងប្រទេសអ៊ុយក្រែនដែលជំរុញឱ្យពិភព លោកដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាប្រទេសផលិតប្រេងដ៏ធំបង្អស់មួយលើសកលលោក។
រាជរដ្ឋាភិបាលកម្ពុជាដែលតាមដានជាប់នូវសភាពការណ៍វិវត្តន៍នៃតម្លៃប្រេងសាំង តែងចាត់ នូវវិធានការជួយទប់ទល់តម្លៃសាំងតាមការវិវត្តន៍ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញថាមាន ស្ថានីយ៍ខ្លះ បានតម្លៃថ្លៃប្រេងឥន្ធនៈឡើងហួសនឹងអ្វីដែលរាជរដ្ឋាភិបាលបានប្រកាស។
នៅ ថ្ងៃទី២២មីនានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាព្រមានរកការដាក់ទោសចំពោះស្ថានីយ៍ណាដែលលក់ តម្លៃសាំងថ្លៃហួសហេតុ។
សេចក្តីប្រកាសរួមរបស់ក្រសួងទាំងបីបានបញ្ជាក់ថា «ត្រូវពិន័យជា ប្រាក់មិនលើសពីបួនលានរៀលចំពោះស្ថានីយលក់រាយប្រេងឥន្ធនៈទាំងឡាយណា ដែល ល្មើសនឹងល្មើសនឹងប្រការ៥របស់អន្តរក្រសួង។
ក្នុងករណីដែលទទួលរងការពិន័យអន្តរ ការណ៍ម្តងរួចហើយ ប៉ុន្តែនៅតែបន្តប្រព្រឹត្តបទល្មើសជាដដែល ស្ថានីយលក់រាយនោះ នឹង អាចរងនូវការឱ្យបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន»។