គជបដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត (Video Inside)
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់ ទួទាំងប្រ ទេសបានប្រព្រឹត្តទៅខណៈដំណើរបោះឆ្នោតឃុំនិងសង្កាត់នឹងឈានមកដល់ប្រមាណជាង ៧០ថ្ងៃខាងមុខទៀតនេះ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប, គិត ត្រឹមថ្ងៃទី២១មីនា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ទើប បានសម្រេច១ពាន់៣៥៥ឃុំសង្កាត់ ក្នុងចំនួនឃុំសង្កាត់សរុប១ពាន់៦៥២ ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជនផ្លូវការ នៅ ក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។
សេចក្តីប្រកាសគ.ជ.ប ថ្ងៃទី២៣មីនានេះ បានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ គឺមានខេត្តស្ទឹងត្រែង និងខេត្តកែប បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់ លេខ រៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូងក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតហៅកាត់ថាត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់ លេខរៀង បញ្ជីបេក្ខជនលើសន្លឹកឆ្នោតជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្ស នយោបាយ។
គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំនិងសង្កាត់ដែលនឹងមកដល់នៅថ្ងៃទី៥មិថុនាខាង មុខនេះ នឹងមានគណបក្សនយោបាយប្រកួតប្រជែងចូលរួមចំនួន១៧។