សម្តេចតេជោថ្លែងថាគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃបង្កើននូវចំណោទធ្ងន់ដល់សង្គម (Video Inside)
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃពុធនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ និងរងរបួស ធ្ងន់ស្រាលចំនួន១០នាក់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសរៀងរាល់ថ្ងៃបានបង្កើននូវចំណោទធ្ងន់ ធ្ងរសម្រាប់សង្គម។
គួរបញ្ជាក់ថា កាលពីអង្គារតួលេខស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ មានចំនួន៦នាក់, ចំណែកអ្នករងរបួសមានចំនួន៨នាក់។
គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាមួយដែលបានចោទក្នុងសង្គម ដោយសារតែការបើកបរខ្លះ មិនបានគោរពច្បាប់ ឡើយ។ ការបើកបរខ្លះ ត្រូវគេឃើញជារឿយៗបើកបរដោយមនុស្ស ស្រវឹង, បើកបរដោយការមិនគោរពអាទិភាព, បើកបរប្រជែងគ្នាលើផ្លូវដែលចង្អៀតស្ទើរមិន អាចចៀសគ្នាបាន និងបញ្ហាខ្លះទៀត ត្រូវបានគេរិះគន់លើមន្ត្រីចរា ចរណ៍ខ្លះដែលមានភាព ធូររលុងក្នុងការអនុវត្តច្បាប់។