តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកាន់តែធ្លាក់ចុះ (Video Inside)
តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃពុធនេះ។ ការឆ្លងថ្មីនៅ ថ្ងៃពុធនេះ តួលេខឆ្លងបានធ្លាក់ពី៧៣ករណី មកនៅចំនួន៦៤ករណី។
យោងតាមក្រសួងសុខា ភិបាលការឆ្លងថ្ងៃនេះ គឺជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ កម្ពុជាមិនមានមនុស្សស្លាប់ ដោយសារកូវីដ១៩ទេថ្ងៃនេះ។ តួលេខមនុស្សស្លាប់សរុប មានចំនួន៣ពាន់៥២នាក់ជាដដែល ។
កម្ពុជាគិតត្រឹមថ្ងៃទី២៣ខែ មីនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់២២២ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន១ពាន់១៦១នាក់ដោយរាប់ បញ្ចូលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន៥១នាក់ថែមទៀត ។