សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហររបស់កម្ពុជាប្រឆាំងនឹងអំពើឈ្លានពានលើប្រទេសអ៊ុយក្រែន (Video Inside)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សាជាថ្មីនូវជំហរប្រឆាំងនឹងអំពើឈ្លានពានហិង្សា ដាក់លើប្រទេសអ៊ុយក្រែន។ កម្ពុជាក្រោយការប្រកាសសង្គ្រាមរបស់រុស្ស៊ីវាយលើប្រទេសអ៊ុយ ក្រែនរយៈពេលប្រមាណ៦ថ្ងៃរួចមក បានចូលរួមជាស្ថាបនិកជាមួយបណ្តាប្រទេស១៤១ដែល ជាសមាជិកអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងការវាយប្រហាររបស់រុស្ស៊ីលើប្រទេស អ៊ុយក្រែន។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី២៣មីនានេះទៀតថា ជំហររបស់កម្ពុជា គឺប្រឆាំងការប្រើប្រាស់កម្លាំងឬការវាយប្រហាររបស់ប្រទេសធំណាមួយដាក់មកលើប្រទេស តូចទន់ខ្សោយ។