ក្រសួងការងារជូនដំណឹងពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹងមួយស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំលើកទី៥ដោយមានភាគីតំណាងក្រុមហ៊ុននិងភាគីតំណាង កម្មករនិយោជិតមកជួបប្រជុំសម្របសម្រួលក្នុងការ ដោះស្រាយ។

ទោះបីយ៉ាងក្នុងកិច្ចប្រជុំនេះគេឃើញថាពុំមានទាន់មានដំណោះស្រាយ និងឯកភាពគ្នានៅឡើយក៏ដោយក៏ ក្រសួងការងារនឹង បើក កិច្ចប្រជុំជាថ្មីម្តងទៀតនៅថ្ងៃទី ២៩ខែមីនាខាងមុខ។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដោយភាគីទាំងពីរ បានលើកឡើងនូវមតិយោបល់ ដូចជា៖
*មតិរបស់សហជីព និងតំណាងកម្មករនិយោជិត៖
១. ថ្លែងអំណរគុណដល់ក្រសួង ដែលបានខិតខំស្វះស្វែងជួយ អន្តរាគមន៍ តាមផ្លូវច្បាប់ដើម្បីឱ្យតំណាង កម្មករនិយោជិតបាននៅ ក្រៅឃុំជាបណ្តោះអាសន្ន និងអាចចូលរួមប្រជុំដើម្បីដោះស្រាយ វិវាទ ការងារនេះ។២. នៅតែបន្តស្នើឱ្យលើកយកចំណុច ទាមទារយក ចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សា ចំណុចវិវាទ ផ្សេងទៀត ដោយស្នើឱ្យនិយោជកផ្តល់ចម្លើយតបចំពោះ ការទាម ទារ នេះ ហើយចំពោះកម្មករនិយោជិត ដែលយល់ព្រមឈប់ពី ការងារ សុំឱ្យមានការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។
៣. បានប្រគល់លិខិតស្នើសុំការដោះដូរកម្មករនិយោជិតតាម ស្មារតី នៃកិច្ចប្រជុំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ជូនភាគីក្រុមហ៊ុននៅ ក្នុង កិច្ច ប្រជុំនេះផ្ទាល់តែម្ដង និងបានចម្លងជូនក្រសួង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

*សម្រាប់មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍មានដូចជា៖១. ថ្លែងអំណរគុណដល់ក្រសួង ដែលបានបន្តខិតខំរៀបចំឱ្យ មានកិច្ចប្រជុំនេះ។២. ក្រុមហ៊ុនបន្តបញ្ជាក់ជំហរថា ក្រុមហ៊ុនមិន អាចទទួលយកកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពី ការងាររួម ឱ្យចូលធ្វើការវិញបានទេហើយក៏មិនពិចារណាក្នុងការដោះដូរដូចដែលតំណាងកម្មករនិយោជិតបានស្នើសុំនោះដែរ។ហេតុផល របស់ក្រុមហ៊ុន គឺដូចបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។៣. ក្រុមហ៊ុនបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនបានព្យាយាមផ្ដល់ ហេតុផល និងពន្យល់នូវជំហររបស់ក្រុមហ៊ុនយ៉ាងក្បោះក្បាយ។

ប៉ុន្ដែគួរឱ្យ សោកស្តាយ ដែលជំហររបស់ក្រុមហ៊ុន ត្រូវបានស្រង់ និងបក ស្រាយ ខុស ដោយតំណាងកម្មករនិយោជិត នូវអត្ថន័យដើម របស់ក្រុមហ៊ុននៅតាមបណ្តាញ សង្គម ក៏ដូចជាសារព័ត៌មាន ដែលថា ក្រុមហ៊ុនមានគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន ៦០០នាក់បន្ថែម ទៀត។ ចំណុចនេះ ក្រុមហ៊ុនបានបញ្ជាក់ថា មិនមែនជាការពិតទេ ព្រោះក្រុមហ៊ុនក៏មិនមានគម្រោងកាត់បន្ថយ កម្មករនិយោជិតបន្ថែមទៀតទេ ទោះបីជាបច្ចុប្បន្នចំនួននេះលើស ពីតម្រូវការក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែរក្សា ការងារជូនពួកគាត់ ដដែល។៤. ក្រុមហ៊ុននៅតែទទូចឱ្យមានការពិភាក្សា លើចំណុច ផ្សេងទៀត ក្រៅពីចំណុចទី១ និងស្នើសុំឱ្យតំណាង កម្មករ និយោ ជិត មានភាពបត់បែន និងហេតុផលសមរម្យក្នុង ការពិភាក្សា ទៅ លើចំណុចផ្សេងទៀត ដើម្បីឈាន ដល់ការព្រមព្រៀងណា មួយ ជាមួយក្រុមហ៊ុន ដែលវានឹងផ្តល់ប្រយោជន៍ដល់កម្មករ និយោជិត ភាគច្រើន។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀង គ្នានៅ ឡើយទេ។
២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី រសៀល ដើម្បីឱ្យភាគីទាំងពីរ មានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទាន គ្នាទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងសូមបញ្ជាក់សាជាថ្មីម្តងទៀតថា បើទោះបីជាមិនទាន់មាន ការ ឯកភាពគ្នា ក៏ក្រសួង នឹងបន្តខិតខំធ្វើ ការសម្របសម្រួល និង កំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែល កំណត់ ដោយច្បាប់ ក៏ដូចជា ការទាមទាររបស់គូភាគី។

ជាមួយគ្នា ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការ ជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយ សន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែង រកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាច បញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner