សម្តេចក្រឡាហោម ស ខេង ៖ ការងារចុះមូលដ្ឋាន មិនមែនមក ជិះសេះមើលផ្កាទេ
បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះ មូលដ្ឋាន ខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរ ដ្ឋា ភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិន មែន ចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ។ ធ្វើយ៉ាងណា ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និង សមិទ្ធផល នានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្ត បាត់ដំបង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ថ្លែង អំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាណន់ និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ហើយតែងតែផ្សារភ្ជាប់សកម្មភាពរបស់ខ្លួនជាមួយនឹងការងារមូលដ្ឋាន។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងាររាជរដ្ឋាភិបាល មាន ការងារជំនាញ និងទទួលខុសត្រូវក្នុងវិស័យ ដែលក្រសួងបាន បែងចែក និងប្រគល់ជូន ហើយក្រៅពីនោះ គឺផ្សារភ្ជាប់ជាមួយ នឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនមែនចុះមកដើម្បី ប្រៀបដូច ថា ជិះសេះមើលផ្កា ទេ»។
សម្ដេចក្រឡាហោម បានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាល តែង តែយកចិត្តទុកដាក់ ដើម្បីផ្ដួតផ្ដើមគំនិតរិះរកមធ្យោបាយ ដើម្បី ដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។ សម្ដេច បានបន្ថែមថា មិនមែនតែស្រុកបាណន់ នោះទេ គឺមាននៅស្រុកផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ទោះបីកម្រិតខុសគ្នាក៏ដោយ ប៉ុន្ដែ ក្រុម ការងាររាជរដ្ឋាភិបាល មានឆន្ទៈទទួលខុសត្រូវ និងខិតខំប្រឹងប្រែង ដូចគ្នា។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែចាត់ទុកការងារជួយប្រជាពលរដ្ឋ គឺមានតម្លៃខ្ពស់ ហើយចុះ ជួយ ប្រជាពលរដ្ឋគ្រប់ដំណាក់កាល ដែលប្រជាពលរដ្ឋជួប ការ លំបាក។
នាឱកាសនោះសម្ដេចក្រឡាហោមបាន មានប្រសាសន៍លើកឡើង ថា រាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋទាំង អស់ ចេញពីជំងឺកូវីដ១៩ ដោយគ្មានការរើសអើង ប្រកាន់ ឬ បែង ចែកនិន្នាការនយោបាយឡើយ៕
ដោយ៖រ៉ាវុធ