រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំង និង មន្រ្តីពាក់ព័ន្ធត្រូវខិតខំសម្របសម្រួលឲ្យ គណបក្ស នយោបាយទាំងអស់ធ្វើសកម្មភាពស្របតាមច្បាប់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ ឲ្យ ប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និង សមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ។

លោក ស្រី សុខា អភិបាលស្រុកបាណន់ បានបញ្ជាក់ថា សមិទ្ធផល ដែលសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការនាថ្ងៃនេះរួមមាន អគារសិក្សា មួយខ្នង ពីរជាន់ ១២បន្ទប់ ទទឹង ៩ម៉ែត្រ គុណនឹង ៥៤ម៉ែត្រ ចំណាយថវិកាជាង ១៧ម៉ឺនដុល្លារ, អគារទីចាត់ការមួយខ្នង បួន បន្ទប់ ចំណាយថវិកាជាង ២ម៉ឺនដុល្លា, រោងលក់ដូរចំណីអាហារ មួយខ្នងស្មើប្រាំបីតូប ចំណាយថវិកាជិត ពីរម៉ឺនដុល្លារ។ ក្រៅពីនេះ ក៏មានការជួសជុលខ្លោងទ្វារចូលសាលា ធ្វើដងទង់ជាតិថ្មី របង បង្គោលដែកលួសសំណាញ់ វាយអគារចាស់ កិនបង្ហាប់ដី និង កែលម្អ ចំណាយថវិកាជាងបីម៉ឺនដុល្លារ។

សរុបសមិទ្ធផលជាអំណោយដ៏ថ្លៃថ្លាសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងទាំងនេះ ចំណាយថវិកាជាង ២៤ម៉ឺនដុល្លារ។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាន គូស បញ្ជាក់អំពីសមិទ្ធផលមួយចំនួនក្នុងមូលដ្ឋានស្រុកបាណន់ ។សម្ដេចបានរំលឹកអំពីការរួមចំណែករបស់អានិកជនខ្មែរពីរនាក់ រស់ នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅទីនេះ បានជួយសាង សង់សាលាមត្តេយ្យសិក្សាដ៏ល្អសម្រាប់ការរៀនសូត្ររបស់កុមារតូចៗ

សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលខិតខំប្រឹងប្រែងចុះមក កាន់មូលដ្ឋានជារៀងរាល់សប្ដាហ៍ ដើម្បីផ្សាភ្ជាប់ការងារទៅនឹង ជីវភាពប្រជាពលរដ្ឋ និងរដ្ឋបាលស្រុកបាណន់ដែលខិតខំបំពេញ ភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ រួម ទាំងលោកគ្រូអ្នកគ្រូដែលបានខិតខំអប់រំ បណ្ដុះបណ្ដាល សិស្សា នុសិស្សដែលជាអ្នកបន្តវេនសម្រាប់ជាតិនាពេលអនាគត។

ពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ សម្ដេចក៏បានអំពាវនាវជាថ្មី ទៀត ឲ្យអាជ្ញាធររដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ រួមទាំង កងកម្លាំង និងមន្រ្តីពាក់ព័ន្ធខិតខំសម្របសម្រួលឱ្យគណ បក្ស នយោបាយទាំងអស់ធ្វើសកម្មភាពស្របតាមច្បាប់។ សម្ដេច ក៏បានស្នើសុំគណបក្សនយោបាយ និងប្រជាពលរដ្ឋ បន្តចូលរួមបង្ក លក្ខណៈឱ្យដំណើការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ដើម្បីរួមចំណែកពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner