កីឡាការិនី នរោត្តម អម្រិតា ប្តេជ្ញាថា នឹងព្យាយាមដណ្តើមមេដាយមាសអោយបាន ពីស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ កីឡាការិនីជិះសេះ វ័យ១៣ឆ្នាំ នរោត្តម អម្រិតា ជាជម្រើសជាតិរបស់សហព័ន្ធកីឡាបង្ហាត់ជិះសេះ បានប្តេជ្ញាថា នឹងដណ្តើមមេដាយមាស ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅទីលានហ្វឹកហាត់របស់សហព័ន្ធ Cambodia Country Club ។

នរោត្តម អម្រិតា គឺជាកីឡាករវ័យក្មេងមួយរូប ក្នុងចំណោមកីឡាករ កីឡាការិនីជម្រើសរើសជាតិ ១៤នាក់ និងត្រៀមយុវជនថ្នាលជាច្រើនរូប ដែលកំពុងហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក គ្រូបរទេសមកពីបារាំង និងគ្រូខ្មែរដែលមានបទពិសោធន៍បង្ហាត់ ។ កីឡាការិនី វ័យ១៣ឆ្នាំរូបនេះ បន្ថែមថា កាហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនសមត្ថភាប និងបច្ចេកទេស ជាពិសេសការហ្វឹកហាត់ជាមួយនឹងសេះ ដោយយើងត្រូវបន្សំខ្លួនអោយបានជិតស្និត និងយល់ចិត្តគ្នាទើបអាចបញ្ជាវាបាន តាមការហ្វឹកហាត់ និងកានែនាំពីគ្រូបង្វឹក ។

គួររម្លឹកថា កីឡាការិនី នរោត្តម អម្រិតា ទើបតែមានវ័យ១៣ឆ្នាំ ធ្លាប់ចូលរួមការប្រកួតកម្រិតអន្តរជាតិ ដូចជា ប្រទេសម៉ាឡេស៊ី បារាំង និងថៃ រីឯព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ម្ចាស់ផ្ទះសម្រេចមិនដាក់ប្រភេទកីឡាជិះសេះនោះទេ ។ ប៉ុន្តែតាមការបញ្ជាក់របស់លោកស្រីទេពម៉ូណា ប្រធានសហព័ន្ធ បានអោយដឹងថា ទោះបីសីហ្គេម លើកទី៣១ នៅវៀតណាម មិនមាន យ៉ាងណាក្តី ក៏សហព័ន្ធបានត្រៀមរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងស្រុក នាឆ្នាំ២០២២ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែមានសក្តានុពលប្រជែងដណ្តើមយកមេដាយមាសឲ្យបានពីស៊ីហ្គេម ឆ្នាំ២០២៣ តាមផែនការ ដែលសហព័ន្ធដាក់ទិសដៅ ។

សូមបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ធ្លាប់បានបញ្ជូនអត្តពលិកចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ឆ្នាំ២០១៥ នៅសង្ហបុរី មិនបានទទួលមេដាយ តែក្នុងឆ្នាំ២០១៧ នៅម៉ាឡេស៊ី ឈ្នះបានមេដាយសំរិទ្ធ លើវិញ្ញាសា Endurance (វិញ្ញាសាប្រកួតរត់ចម្ងាយឆ្ងាយ) គឺសេះដែលកម្ពុជាជិះជួលគេ ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner