លោក ហ្សេលេនស្គី ពិភាក្សារឿងជំនួយការពារជាតិ ជាមួយលោក ចនសុន ក្រោយអង់គ្លេសទើបប្រកាសផ្តល់មីស៊ីល ៦,០០០ដើមបន្ថែមឱ្យអ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធថ្លែងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ដើម្បីពិភាក្សាអំពីជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើ Twitter ដូច្នេះថា យើងបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស អំពីដំណើរនៃអរិភាព និងជំនួយការពារជាតិដល់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បន្ថែមថា លោកបានទទួលការធានាពីការគាំទ្ររបស់លោក ចនសុន នៅមុនកិច្ចប្រជុំក្រុមប្រទេស G7 និងអង្គការ NATO ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សម្រាប់លោក បូរីស ចនសុន វិញ បានបង្ហោះសារនៅលើ Twitter ដូច្នេះថា លោកនឹងជំរុញសហគមន៍អន្តរជាតិឱ្យបញ្ជូនជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ព្រមទាំងបង្កើនសម្ពាធប្រឆាំងនឹងរុស្ស៊ី។

មេដឹកនាំនៃបណ្តាប្រទេស G7 និងអង្គការណាតូ គ្រោងជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញនៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner