ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធផ្លូវជាតិលេខ ៥១ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៤

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

សូមជម្រាបថា ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត ៤០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ចំណុចផ្លូវបំបែកថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ខេត្តកំពង់ស្ពឺ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ជាង ៤០លានដុល្លារអាមេរិក ហើយដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

ផ្លូវជាតិលេខ៥១នេះ នឹងក្លាយជាផ្លូវតភ្ជាប់សំខាន់ និងជាផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផ្នែកខាងក្រៅ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ផ្លូវជាតិលេខ៥១នេះដែរ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយការចំណាយលើពេលវេលាដឹកជញ្ជូនទំនិញ និងពន្លឿនការដឹកជញ្ជូនផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner