សភាវៀតណាម ឯកភាពឲ្យបន្ថយពន្ធបរិស្ថាន លើប្រេងសាំង

ហាណូយ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាវៀតណាមបានអនុម័តលើសំណើរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយពន្ធបរិស្ថានលើប្រេងសាំងពាក់កណ្តាល ខណៈដែលតម្លៃកើនឡើង។

ពន្ធបរិស្ថានលើប្រេងសាំងដ៏ពេញនិយម RON95 នឹងត្រូវកាត់បន្ថយពី ៤០០០ដុង (០.១៧ដុល្លារ) មកត្រឹម ២០០០ដុងក្នុងមួយលីត្រ។ ការកាត់ពន្ធនេះនឹងអនុវត្តចំពោះប្រេងសាំង និងម៉ាស៊ូត ចាប់ពីថ្ងៃទី ១ ខែមេសា ហើយនឹងមានរហូតដល់ចុងឆ្នាំ។

លោក Nguyen Phu Cuong ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភាបានមានប្រសាសន៍ថា ការកាត់ពន្ធនេះបង្ហាញពីការគាំទ្ររបស់រដ្ឋសម្រាប់ប្រជាជន និងអាជីវកម្ម ខណៈដែលសេដ្ឋកិច្ចងើបឡើងវិញពីផលប៉ះពាល់ Covid-19។

តម្លៃសាំងនៅប្រទេសវៀតណាមបានឡើងដល់កម្រិតខ្ពស់ថ្មី កាលពីនៅថ្ងៃទី ១១ ខែមីនា តែបានធ្លាក់ចុះបន្តិចមកនៅត្រឹម ២៩១៩០ ដុងក្នុងមួយលីត្រ សប្តាហ៍នេះ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner