ប៉ូឡូញ​​​បណ្ដេញ​​​ជនជាតិ​រុស្ស៊ី​៤៥ ​នាក់ ដោយ​ប្រកាន់​ថា​ជា​ភ្នាក់ងារ​ចារកម្ម​

កាលពី​ថ្ងៃ​ ពុធ ថា ប្រទេស​ប៉ូឡូញ​ បាន​បញ្ជា​ឱ្យ​បណ្ដេញ​ជនជាតិ​រុស្ស៊ី​ចំនួន ៤៥ នាក់ ដែល​រដ្ឋាភិបាល​​សង្ស័យ​ថា​ជា​មន្ត្រី​ទីភ្នាក់​ចារកម្ម​ ដោយ​បាន​ប្រើប្រាស់​ឋានៈ​ជា​មន្ត្រី​ការទូត​ ដើម្បី​បិទបាំង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​។

ទីភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​ប៉ូឡូញ​ បាន​និយាយ​ថា​ ខ្លួន​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​ការ​បរទេស​ ដក​ជន​ជាតិ​រុស្ស៊ី​ទាំង​នេះ​ជា​បន្ទាន់​ ដែល​ត្រូវ​បាន​ពិពណ៌នា​ថា ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​របស់​ប្រទេស​ប៉ូឡូញ​។​

លោក Stanislaw Zaryn អ្នកនាំពាក្យ​ភ្នាក់ងារ​សន្តិសុខ​ប៉ូឡូញ​ បាន​និយាយ​ថា​៖ «​មនុស្ស​ទាំង​នេះ​ហើយ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ ដោយ​ប្រើ​ឋានៈ​ការ​ទូត​របស់​ពួកគេ ប៉ុន្តែ​តាម​ពិត​ធ្វើ​សកម្មភាព​ចារកម្ម​ប្រឆាំង​​នឹង​ប៉ូឡូញ​»។​

ក្រសួង​ការ​បរទេស​ប្រទេស​នេះ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ លោក Sergei Andreev ​និង​ផ្ដល់​លិខិត​ជូន​ដំណឹង​មួយ​ឱ្យ​លោក​ ស្ដី​អំពី​ការ​បណ្ដេញ​បុគ្គលិក​ ៤៥ នាក់​នៃ​ស្ថានទូត​ និង​បេសកកម្ម​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​។

លោក Andreev មិន​មែន​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង ចំណោ​ម​អ្នក ដែលត្រូ​វ​បា​នបណ្តេញចេញ​នោះ​ទេ​ ហើយ​លោក​ក៏​​បាន​រិះគ​ន់ការ​ស​ម្រេច​ចិ​ត្តនេះ​ ដោយប្រា​ប់អ្ន​កសារព័ត៌មាន​ប​ន្ទាប់​ពី​កិច្ចប្រជុំថា​ ​អ្នក ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ប៉ូ​ឡូ​ញ​ កំពុងអនុ​វត្តសកម្មភាពការទូ​ត និងពាណិជ្ជកម្មធម្ម​តា។​ លោក ​បាន​និយាយ​​ថា​ រុស្ស៊ី​មាន​សិទ្ធិ​​​ឆ្លើយ​តប​តាម​មូលដ្ឋា​ន​​​ទៅ​វិញ​ទៅ​មក​។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ប៉ូឡូញ​ លោក Lukasz Jasina បាន​និយាយ​ថា ជនជាតិ​រុស្ស៊ី​ទាំង​នេះ​ ត្រូវ​បាន​ផ្ដល់​​ពេល​ ៧ ថ្ងៃ ដើម្បី​ចាកចេញ​ពី​ប្រទេស​ លើក​លែង​តែ​បុរស​ម្នាក់ ដែល​ត្រូវ​ចាក​ចេញ​ក្នុង​រយៈពេល​ ៤៨ ម៉ោង ដោយសារ​គាត់​អាច​បង្ក​គ្រោះថ្នាក់​ជាង​គេ​។ លោក Jasina មិន​បញ្ជាក់​ថា​ហេតុ​អ្វី​បាន​ជា​បុគ្គល​ទាំង​នេះ​រង​ការ​ចោទ​ប្រកាន់​ចារកម្ម​ទេ ប៉ុន្តែ​បន្ត​និយាយ​ថា​ពួកគេ​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ប៉ូឡូញ​

ប្រភព៖​ ABC News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner