ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សន្តិភាព គឺជាអទិភាពខ្ពស់បំផុតរបស់កម្ពុជា, បើគ្មានសន្តិភាព កុំនិយាយដល់សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តឡើងកម្ដៅ។ ការឡើងកម្ដៅនេះ សម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្មជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ក៏ដូចជាការខ្វែងគំនិតគ្នា នៅក្នុងសហគមន៍អឺរ៉ុប ជុំវិញការដាក់សម្ភាធលើរុស្ស៊ី ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ឥឡូវពិភពលោក ស្រែករកសន្តិភាព ។ នៅពេលមិនទាន់មានបញ្ហា គេមិនបាននិយាយពីបញ្ហាសន្តិភាព ដោយសារគេសម្បូរបែប គេនិយាយពីប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស។ កម្ពុជា ក៏និយាយពីប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស ប៉ុន្តែកម្ពុជា ឱ្យអទិភាពខ្ពស់បំផុត នោះគឺសន្តិភាព។ សម្តេចបានសង្កត់ធ្ងន់ថាប្រទេសនានាគោរពប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស មិនកើតទេ បើប្រទេសមិនមានសន្តិភាព។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា បើគ្មានសន្តិភាព កុំនិយាយដល់សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner