សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល ២ខែ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានជាង ៣០ភាគរយ

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រឹមតែរយៈពេល២ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួនជាង ៣០ភាគរយ ដែលចំនួននេះ បានកើនឡើងជាង ២ខែដូចគ្នា បើធៀបកាលពីឆ្នាំ២០២១ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចបេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា យើងនាំអង្ករទៅចិនកើនឡើងខ្លាំង នៅដើមឆ្នាំ ២០២២ ថែមទាំងមុខទំនិញផ្សេង មានទាំងតាង៉ែត និង ត្រីប្រាទៀត ពេលនេះ យើងកំពុងបើកទីផ្សាយជាមួយចិន និង ប្រទេសដ៏ទៃទៀត តាមរយៈការពង្រីកការនាំចេញ ដោយរយៈពេល ២ ខែដើមឆ្នំានេះ កើនឡើងជាង ៣០% បើធៀបនឹងឆ្នាំមុន គឺកើនជាង ៣០% យើងបន្តបោះជំហាននេះបន្តទៀត ។

យោងតាមស្ថិតិរបស់អគ្គនាយកគយនិងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដស គិតក្នុងរយៈពេល ១ឆ្នាំ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ១១,១៤៤,១៧៩,២០៧.២៦ ដុល្លារ ឬកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner