សម្តេចតេជោ ហ៊ុន សែន នឹងបន្តជាបេក្ខជននាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ ហើយរឿងផ្លាស់ប្តូរនៅពេលណា ចាំបោះឆ្នោតហើយចាំនិយាយគ្នា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
កំពង់ស្ពឺ៖ នៅមុនការបោះឆ្នោតមកដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេច នឹងបន្តជាបេក្ខជននាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ ខាងមុខ និងថា រឿងផ្លាស់ប្តូរនាយករដ្ឋមន្ត្រី នៅពេលណា ចាំបោះឆ្នោតហើយ ចាំនិយាយគ្នា ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅមុនការបោះឆ្នោតមកដល់ យើងបានរៀបចំហើយ ត្រៀមគឺត្រូវត្រៀមហើយ ឆ្នាំ២០២៣ ខ្ញុំនឹងបន្តជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតបន្តទៀត ហើយរឿងផ្លាស់ប្តូរនៅពេលណា ចាំបោះឆ្នោតហើយចាំនិយាយគ្នា ព្រោះយើងមិនអាច នឹងធ្វេសប្រហែសទាក់ទងនឹងការរក្សាសន្តិភាពប្រទេសបានទេ បាត់អាហ្នឹងចប់ម៉ង់ រត់ជាន់ជើងគ្នា ៕ ដោយ វណ្ណលុក







ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។