ចិនហៅអាមេរិកថា ជាមនុស្សកុហក និងបង្កបញ្ហា ជុំវិញវិបត្តិសង្គ្រាមអ៊ុយក្រែន

ប៉េកាំង៖ ក្រសួងការពារជាតិចិនបានហៅសហរដ្ឋអាមេរិកថា ជា”មនុស្សកុហក និងជាអ្នកបង្កបញ្ហា” ហើយបាននិយាយថា មនុស្សគ្រប់គ្នាដឹងហើយថាតើប្រទេសណាជាអ្នកផ្តួចផ្តើមដ៏ធំបំផុតនៃវិបត្តិអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក អ៊ូ កៀន(Wu Qian) នៅថ្ងៃ ព្រហស្បតិ៍ទី២៤ខែមីនា បាន អត្ថាធិប្បាយ លើការចោទប្រកាន់ពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដែលថា ទីក្រុងប៉េកាំងបានដឹងជាមុនអំពីការវាយប្រហាររបស់ រុស្ស៊ីលើអ៊ុយក្រែន ហើយថា ចិនថែមទាំងបានស្នើឱ្យក្រុងម៉ូស្គូ ពន្យារពេលរហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២។

លោក Wu បានថ្កោលទោសការអះអាងបែបនេះ រួមជាមួយ នឹងរបាយការណ៍អំពីប្រទេសចិនដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសរុស្ស៊ី ដោយ និយាយ ថា មាន “ព័ត៌មានមិនពិតទាំងស្រុង” ដែលបម្រើដល់ គោលបំណង នៃការបង្វែរការស្តីបន្ទោស និងលាបពណ៌លើ ប្រទេសចិន។

ការចោទប្រកាន់នេះ បានបង្ហាញពីមុខមាត់ពិតរបស់ សហរដ្ឋ អាមេរិក ដែលជាអ្នកភូតកុហក និងជាអ្នកបង្កើតបញ្ហា ដោយ បន្ថែមថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងព្យាបាទ ដែលផ្តោតលើប្រទេសចិនជុំវិញសង្រ្គាម អ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner