ប្រមុខអង្គការណាតូពន្យារពេលអាណត្តិរបស់ខ្លួន ដោយសារ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូថែនប៊ឺគ នៅថ្ងៃព្រហស្បតិ៍២៤ ខែមីនាានប្រកាសថា រូប លោកនឹងបន្តអាណត្តិរបស់ខ្លួនរយៈពេលមួយឆ្នាំទៀត ដោយ សារ តែជម្លោះនៅអ៊ុយក្រែន ខណៈដែលលោក ស្តូថែនប៊ឺគ នឹងត្រូវផុតអាណត្តិនៅក្នុងខែតុលាខាងមុខនេះ។

លោក ស្តូថែនប៊ឺគ បានបញ្ជាក់ថា រូបលោកមានកិត្តិយស ចំពោះ ការសម្រេចចិត្តរបស់ប្រមុខរដ្ឋណាតូ ក្នុងការបន្ត អាណត្តិរបស់លោក នៅពេលដែលអឺរ៉ុបប្រឈមមុខនឹងវិបត្តិ សន្តិសុខដ៏ធំបំផុត ជុំវិញជម្លោះនៅអ៊ុយក្រែន។

មេដឹកនាំមានសញ្ជាតិន័រវេសរូបនេះ បានដឹកនាំអង្គការ ណាតូចាប់តាំងពីឆ្នាំ ២០១៤មកហើយពីមុនលោក ស្តូថែនប៊ឺគ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីន័រវេស នៅចន្លោះ ឆ្នាំ២០០០ និង២០០១ ហើយក្រោយមកទៀត បានបន្តកាន់ មុខតំណែងដដែលនេះទៀតនៅចន្លោះឆ្នាំ២០០៥ និង ២០១៣។ កន្លងមក លោក ស្តូថែនប៊ឺគ ក៏ធ្លាប់បម្រើការ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីថាមពលន័រវេសផងដែរ។

ខណៈពេលដែលការស្វែងរកអ្នកជំនួសតំណែងលោក ស្តូថែនប៊ឺគ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកាល ពីខែមុននោះ វានៅពុំទាន់ច្បាស់ទេថាតើបេក្ខជនណាម្នាក់ ត្រូវបានគេគាំទ្រឬអត់។

កិច្ចប្រជុំនៃប្រទេសសមាជិកណាតូក្នុងខែមិថុនាខាងមុខនេះ ត្រូវបានគេសន្មត់ថា នឹងអនុញ្ញាតឱ្យប្រទេសនានាថ្លឹងថ្លែងលើ ជម្រើសដែលពួកគេពេញចិត្តសម្រាប់អគ្គលេខាធិការថ្មី៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner