អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង ៤៧៨លាននាក់និងស្លាប់៦,១៣លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩ ( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៧៨,១៨៤,២៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,១៣៣,៦៦៩នាក់ និងជាសះ ស្បើយឡើងវិញ ៤១២,៧៩៦,៨៤៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមាន ចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមាន ចំនួន អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ៥៦៥,៩៥៧នាក់ ស្លាប់ចំនួន ១,០០២,២៥៩នាក់ និងជា សះស្បើយចំនួន ៦៣,៨២៤,៣៩៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមាន អ្នកឆ្លង ៤៣,០១៦,៣៧២នាក់ ស្លាប់ចំនួន ៥១៦,៧៨៥នាក់ និងជាសះស្បើយ ៤២,៤៧៨,០៨៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៧៦៧,៦៨១នាក់ ស្លាប់ ៦៥៨, ៣៦៧នាក់ និងជាសះស្បើយ ២៨,៤០៧,៤៥៧ នាក់៕

ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner