រុស្ស៊ី៖ កិច្ចប្រជុំកំពូលណាតូ បញ្ជាក់ពីបំណងចង់ អូសបន្លាយជម្លោះ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា កិច្ចប្រជុំកំពូល វិសាមញ្ញនៃអង្គការ ណាតូ(NATO) ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនាសប្តាហ៍នេះ បាន បញ្ជាក់ពីបំណងប្រាថ្នារបស់បក្សសម្ព័ន្ធយោធានេះ ក្នុងការ ទប់ស្កាត់រុស្ស៊ី និងអូសបន្លាយជម្លោះយោធានៅ ក្នុងប្រទេស អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការ សម្រេចចិត្តដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ ដើម្បីបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងជាក់ស្តែង ដល់អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់អំពីចំណាប់អារម្មណ៍ របស់បក្សសម្ព័ន្ធយោធានេះក្នុងការបន្តអរិភាព។

លោកស្រីបន្ថែមថា អង្គការណាតូកំពុងប្រើប្រាស់ការ ប្រឆាំង រុស្ស៊ីជាលេស ដើម្បីបង្កើនការទិញអាវុធដែលត្រូវបានផ្គត់ផ្គង់ ដោយឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា ដើម្បីបិទបាំង ការអនុវត្តកខ្វក់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងការស្រាវ ជ្រាវសម្ងាត់ស្តីពីអាវុធជីវសាស្ត្រ និងគីមីនោះ បក្សសម្ព័ន្ធ យោធានេះបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់រុស្ស៊ី អំពីការបង្កហេតុដែលអាចកើត មាន៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner