អាល្លឺម៉ង់ច្រានចោល ការប្រកាសរបស់លោក ពូទីន អំពីការ ផ្លាស់ប្តូរការទូទាត់ជាប្រាក់រូបល្ល៍ សម្រាប់កិច្ចព្រមព្រៀង ទិញប្រេង និងឧស្ម័នរុស្ស៊ី
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមីនាបានច្រានចោលការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អំពីការជំនួស រូបិយប័ណ្ណរូបល្ល៍សម្រាប់កិច្ចព្រមព្រៀងទិញប្រេង និងឧស្ម័ន ធម្មជាតិ។
Scholzបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុមទាំងប្រាំពីរ (G7) នៅ ទីក្រុងព្រុចសែល។ ជាការឆ្លើយតបទៅនឹងការប្រកាសនា ពេល ថ្មីៗនេះរបស់លោក ពូទីន ដែលថា រុស្ស៊ីនឹងទទួលយក តែប្រាក់រូបល្ល៍សម្រាប់ឧស្ម័នធម្មជាតិដែលផ្គត់ផ្គង់ទៅកាន់ប្រទេសអមិត្តនោះ។ លោក សូលស៍ បាននិយាយថា រូបិយប័ណ្ណនៃការទូទាត់ គឺជាផ្នែកមួយនៃកិច្ចសន្យា ដែល ពាក់ព័ន្ធ។
លោក សូលស៍ បានថ្លែងអះអាងនៅក្នុងសន្និសីទ សារព័ត៌ មាន មួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំក្រុម G7 នៅ ទីក្រុងព្រុចសែលថា ការទូទាត់នេះជាធម្មតាធ្វើឡើង ជា ប្រាក់អឺរ៉ូ ឬដុល្លារ ហើយថា កិច្ចព្រមព្រៀង និងសន្ធិសញ្ញា ភាគច្រើនមានភាពច្បាស់លាស់អំពីរូបិយប័ណ្ណដែលការទូទាត់ត្រូវធ្វើ។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ G7 ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាប្រទេស G7 នឹងចាត់វិធានការបន្ថែមទៀត ដើម្បីកាត់ បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី និងធានានូវ ការផ្គត់ផ្គង់ជំនួសប្រកបដោយសុវត្ថិភាព និងនិរន្តរភាព៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា