បុរសប្រេីប្រាស់គ្រឿងញៀនម្នាក់ លួចចូលផ្ទះប្រជាពលរដ្ឋ រួចយកកាំបិតទៅកាប់ស្ត្រីម្នាក់ តែមិនបានសម្រេច
ភ្នំពេញ ៖បុរសប្រេីប្រាស់គ្រឿងញៀន បានលួចឡើងទៅ លើផ្ទះ ប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញ ឃើញ ក៏បានស្រែកថា ចោរៗ ទើបធ្វើឱ្យជនសង្ស័យ ភ័យ រត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញចូល ក្នុង ឃ្លាំង មួយកន្លែង យកកាំបិតទៅកាប់ស្ត្រីម្នាក់ ដែលកំពុង ដេក តែ មិន សម្រេចឡើយ។ ហេតុការណ៍នេះ បានកើតឡើង កាលពី វេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅ ចំណុចឃ្លាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់AMS ឱ្យ ដឹងថា មុនពេលកើតហេតុគេបានឃើញបុរសដែលប្រើប្រាស់គ្រឿងញៀន ម្នាក់ បានឡេីងទៅសំងំលេីផ្ទះប្រជាពលរដ្ឋ ហើយ ត្រូវ បាន ម្ចាស់ ផ្ទះក្រឡេកឃេីញស្រែក ថាចោរៗ ធ្វេីឱ្យជន សង្ស័យ ភ័យស្លន់ស្លោ ស្ទុះរត់ឡេីងទៅលេីដំបូលផ្ទះ រួចលោត ពីផ្ទះមួយទៅផ្ទះមួយទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋនាំគ្នាឡោមព័ទ្ធជនសង្ស័យ។
ខណៈនោះ ជនសង្ស័យ បានលោតចុះមកក្រោមវិញ ហើយរត់ចូលក្នុងឃ្លាំងមួយ កន្លែងយកបានកាំបិតចំនួនពីរកាន់នៅដៃ។ លុះ ក្រឡេក ឃេីញស្ត្រីម្នាក់ កំពុងដេកជាមួយកូន ក្នុងបន្ទប់ ស្នាក់នៅ ក្នងឃ្លាំងនោះ ជនសង្ស័យ ក៏រត់ចូលទៅប៉ុនប៉ងកាប់ ស្ត្រីម្នាក់ នោះ តែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់ពេលវេលា បណ្តាលឱ្យត្រូវតែជេីងបន្តិចបន្តួចប៉ុណ្ណោះ។ រីឯជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឱ្យកម្លាំងសមត្ថកិច្ច តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ុស្តិ៍នគរបាល រដ្ឋបាលចាក់ អង្រែលើ ចាត់ការតាមនីតិវិធី៕
ដោយ៖ ឆៃហួត