លោក ពូទីន នឹងចូលរួមកិច្ចប្រជុំ G20 តាមការអញ្ជើញ
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីគឺជាប្រធានផ្លាស់វេននៃ ប្រទេស G20 ក្នុងឆ្នាំ ២០២២ ហើយកិច្ចប្រជុំកំពូលប្រទេស G20 ឬប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅឆ្នាំនេះ នឹងធ្វើឡើងនៅកោះបាលី ក្នុងខែវិច្ឆិកា ២០២២។
លោកស្រី Lyudmila G. Vrobyova ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅឥណ្ឌូណេស៊ីបានប្រកាស ថ្មីៗនេះថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 ឆ្នាំនេះតាមសេចក្តីអញ្ជើញ។
នៅថ្ងៃទី ២៤ ខែមីនា ក្រសួងការបរទេសឥណ្ឌូណេស៊ី បាន ឆ្លើយតបចំពោះរឿងដែលលោក ពូទីន ប្រធានាធិបតីរុស្ស៊ីមាន ផែនការចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 ដោយអះអាងថា ក្នុងនាមជាប្រធានផ្លាស់វេន ឥណ្ឌូណេស៊ីបានគោរពយ៉ាង ប្រាកដប្រជា នូវច្បាប់កំណត់និងរបៀបវារៈនៃប្រទេស G20 ហើយមានកាតព្វកិច្ចអញ្ជើញរដ្ឋសមាជិកទាំងអស់ឱ្យមកចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 ៕
ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ