លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានលោកត្រាំប្តឹង
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានប្តឹងអតីតគូ ប្រជែង របស់លោក ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពី ឆ្នាំ ២០១៦ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន(Hillary Clinton)ដែលកំពុងមានផ្ទុកមេរោគកូវីដ១៩និងសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើននាក់ផ្សេងទៀត ដោយចោទ ប្រកាន់ពួកគេថាបានព្យាយាមបន្លំសន្លឹកឆ្នោត តាមរយៈការ ព្យាយាមភ្ជាប់ក្រុមយុទ្ធនាការឃោសនារបស់លោកជាមួយរុស្ស៊ី។
ពាក្យបណ្តឹងដែលមានកម្រាស់ដល់ទៅ ១០៨ទំព័រ ផ្ញើទៅ កាន់តុលាការនៃរដ្ឋផ្ល័រីដា កាលពីថ្ងៃទី២៤ មីនា ២០២២ លោក ដូណាល់ ត្រាំ ថា លោកស្រី គ្លីនតុន និងសមាជិក នៃគណបក្សប្រជាធិបតេយ្យជាច្រើននាក់ បានចោទប្រកាន់ រូបលោកថាបានគប់គិតជាមួយបរទេសជាអមិត្ត (រុស្ស៊ី) ជួយ ឱ្យលោក ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក តែការអះអាង បែបនេះជារឿងមិនពិតនោះទេ។
អ្នកនាំពាក្យរបស់លោកស្រី គ្លីនតុន មិនបានឆ្លើយតប អ្វី នោះទេ នៅពេលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters សាកសួរពីពាក្យបណ្តឹងចោទប្រកាន់របស់លោក ត្រាំ៕
ប្រែសម្រួលដោយ៖ សារ៉ាត