អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំខែ
ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌ ប្ញស្សីកែវ រាជធានី ភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែមីនា និងលើកទិសដៅ ការងារបន្តប្រចាំខែមេសា ឆ្នាំ២០២២ បានដាក់ចេញនូវវិធានការជំរុញការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវឱ្យមានការថយចុះដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ប្រព្រឹត្តទៅ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំបញ្ជាពង្រឹង ការងារអធិការដ្ឋាននគ របាលខណ្ឌប្ញស្សីកែវ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ។
កិច្ចប្រជុំក៏មានការចូលរួមពីលោកលោកស្រីអធិការរង លោក នាយផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ប្រាំពីរ សង្កាត់និងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនទៀតក្នុងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ៕
ដោយ៖ គ្រី សម្បត្តិ