ប្រើសស្បូវ កំពុងមានវត្តមាន រស់នៅតបន់ខាងត្បូង បឹងទន្លេសាប

ភ្នំពេញ៖ប្រើសស្បូវ (Sambar) មានឈ្មោះវិទ្យាសាស្ត្រ Cervus unicolor ជាថនិកសត្វតិណាសី និងជាប្រភេទ កំពុងទទួលរងការគំរាមកំហែង(W)លើពិភពលោក និងស្ថិត នៅក្នុងបញ្ជីក្រហម IUCN ។ប៉ុន្តែសត្វចតុប្បាទមួយ នេះមាន វត្តមាននៅកម្ពុជានៅឡើយ។នេះជាព័ត៌មានគួរជាទីមោទនៈ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាសត្វកម្រមួយប្រភេទនេះកំពុងមានវត្តមាននៅភាគខាងជើង និរតី និង ភូមិភាគឦសាន្តប្រទេសកម្ពុជា។ វាអាចរស់នៅគ្រប់ទីជម្រក ទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃល្បះ ដែលមានថ្លុក ត្រពាំង បឹងបួ អូរ ស្ទឹង ទន្ល និងស៊ីមែក ឈើ តូចៗ ស្លឹកឈើ វល្លិ៍ ផ្លែឈើ ស្មៅ និងស៊ីដីច្រាបផងដែរ។

ប្រើសស្បូវ វាមានមាឌធំជាងសត្វក្នុងអម្បូររបស់វា។ វា មានរោមពណ៌ប្រផេះក្រមៅ កន្ទុយខ្លីសំពោងពណ៌ខ្មៅ និងស្លឹកត្រចៀកធំ។ ប្រើសឈ្មោល មានស្នែងប្រវែង ៥០-១០០សង់ទីម៉ែត្រ ដែលមានស្នែងព្រែកជាចម្កាម ម្ខាង ៗ ចំនួនបី ៖មួយនៅជាប់គល់ និងពីរទៀត នៅខាងចុង។

នៅរដូវបន្តពូជ ប្រើសឈ្មោលតែងជល់គ្នាយកឈ្នះ ដើម្បី គ្រប់គ្រងតំបន់ និងពាក់ញីនៅក្នុងហ្វូង ។ចំណែកសត្វ ញី កើតកូនម្តងមួយ បន្ទាប់ពីពពោះប្រាំបីខែ។ វាចូលចិត្ត រស់នៅ ជាហ្វូងតូចៗតិចជាង ២០ក្បាល និងផ្ញើ ខ្លួនតាមហ្វូងសត្វព្រៃ ផ្សេងៗទៀត ដូចជាហ្វូងទន្សោង ខ្ទីង និងដំរី ក៏មានដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner