តំណាង WHO នៅវៀតណាមថា កូវីដមិនទាន់ចាត់ទុកជាជំងឺធម្មតាបានទេ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅវៀតណាមថា កូវីដ១៩មិនគួរចាត់ទុកជាជំងឺសាមញ្ញនៅឡើយទេ ហើយវិធានការការពារជាមូលដ្ឋានត្រូវតែបន្តអនុវត្ត។
វាគឺជារឿងលឿនពេកហើយ ដែលថាជំងឺនេះបញ្ចប់ ឬ ចាត់ទុកថា ជាជំងឺឆ្លងធម្មតានោះ នេះបើតាមលោក Kidong Park តំណាងអង្គការសុខភាពពិភពលោកប្រចាំវៀតណាម បញ្ជាក់ថ្មីៗនេះ។ លោកបន្តថា ប្រទេសទាំងអស់គួរតែបន្តគ្រប់គ្រងនិងយកចិត្តទុកដាក់ រយៈពេលវែងទៀត។
ថ្មីៗនេះ វៀតណាមឆ្លងប្រចាំថ្ងៃរាប់ម៉ឺននាក់ ខណៈភាគច្រើនជាអ្នកជំងឺស្រាលៗ ហើយអាចព្យាបាលតាមផ្ទះបាន តែចំនួនមនុស្សស្លាប់បាននៅទ្រឹង ហើយក៏មិនលើសពី ១០០នាក់ដែរ ក្នុង១ថ្ងៃ។ ប្រការនេះ ធ្វើឲ្យវៀតណាមហាក់ចាត់ទុកជំងឺកូវ១៩ គឺជាជំងឺឆ្លងធម្មតាទៅហើយ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ