ឯកឧត្តម ខៀវ មុត សំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
កំពត ៖ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានសំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បង្កើតភាពស្និតស្នាល ជាមួយប្រជាពលរដ្ឋ ក្នុង ឃុំ សង្កាត់ របស់ខ្លួន ត្រូវបន្តខិតខំរៀបចំសណ្តាប់សាធារណៈ និងបរិស្ថានអនាម័យឱ្យបានល្អប្រសើរថែមទៀតផងដែរ ។
ឯកឧត្តម បានសំណូមពរបែបនេះ ក្នុងឱកាសដឹកនាំគណ:ប្រតិភូ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ចេីញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំក្រុមព្រឹក្សារ ស្រុក និង ឃុំ សង្កាត់ នៅស្រុក ចំនួន ២ នៃ ខេត្តកំពត នាថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២២ ដែលពិធីនេះរៀបចំឡើងនៅសាលាស្រុកកំពង់ត្រាច ។
សូមបញ្ជាក់ថា ស្រុកកំពង់ត្រាច មានក្រុម ព្រឹក្សារឃុំចូលរួម ចំនួន ១៤ឃុំ និងស្រុកដងទង់ មានក្រុមព្រឹក្សាឃុំ ចូលរួមចំនួន ១០ឃុំ ដើម្បីសិក្សាឈ្វេងយល់ពីបញ្ហាប្រឈម ដំណេះស្រាយ និងលទ្ធផលក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ ស្រុក ឃុំ សង្កាត់ ជាពិសេសពិភាក្សាលើដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។
បន្ទាប់ពីបានស្តាប់ របាយការណ៍ស្វាគមន៍របស់លោកអភិបាលរងស្រុក អំពីលទ្ធផលការងារដែល សម្រេចបាន និងបញ្ហាប្រឈមមួយចំនួនរបស់ថ្នាក់ស្រុក ក្នុងការគាំទ្រការអភិវឌ្ឍន៍ របស់ ឃុំ សង្កាត់ លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារមនុស្សធម៌ និងការងារកែលម្អសោភណភាព រួចមក ឯកឧត្តម ខៀវ មុត ប្រធានសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ មានប្រសាសន៍សំណេះសំណាល ជាមួយថ្នាក់ស្រុក ឃុំ សង្កាត់ និងពន្យល់អំពីតួនាទីមុខងាររបស់ព្រឹទ្ធសភា មាន ៣ សំខាន់គឺ
-ការកសាងឯកសារ
-ត្រួតពិនិត្យការអនុវត្តច្បាប់
_តួនាទី និងមុខងារតំណាងប្រជាពលរដ្ឋទាំងមូលទូទាំងប្រទេស ពិសេសគឺតំណាងឱ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងប្រទេស ៕ Sila Sarin