ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ នៅវេលាម៉ោង០២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ធី ហៅ អាជ្រុយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ចំណែកឯ ជនរងគ្រោះឈ្មោះសុិន វ៉េត ភេទ ប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខGss នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចជំនាញ ដកហូត បានសម្ភារៈ ៖ ម៉ូតូម៉ាក់ Icon ពណ៌ខ្មៅលាយស សេរី ឆ្នាំ២០០៩ ពាក់ស្លាកលេខ ត្បូងឃុំ 1D-53720 សម្ភារៈបាត់បង់ រួមមាន ៖ ទូរស័ព្ទដៃម៉ាក់ POPPO ពណ៌ខ្មៅ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ ឆៃហួត