ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងអំណរគុណសមាគមកម្ពុជា-ចិន នៅស្រុកអូររាំងឪ ដែលបានគាំទ្រគោនយោបាយដឹកនាំរបស់គណបក្សប្រជាជកម្ពុជា

ត្បូងឃ្មុំ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមកម្ពុជា-ចិន ទូទាំងស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណសមាគមកម្ពុជា-ចិន នៅស្រុកអូររាំងឪ ដែលបានគាំទ្រគោនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា សមាគមកម្ពុជា-ចិន តែងបានចូលរួមនិងគាំទ្ររាល់សកម្មភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្នុងការនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។

ឯកឧត្តមប្រធានក្រុមការងារ បញ្ជាក់ថា កម្ពុជាមិនមានការប្រកាន់ពូជសាសន៍ទេ គឺ ខ្មែរ ជនជាតិដើមភាគតិច ខ្មែរចិន ខ្មែរឥស្លាម គឺជាខ្មែរតែមួយ មានភាពស្មើគ្នាចំពោះមុខច្បាប់ មាន សិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដូចដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ ហើយអ្វីដែលពិសេសក្នុងសង្គមខ្មែរយើងគឺមានសាមគ្គីភាព ជាតិ វប្បធម៌ចែករំលែក និងការជួយគ្នាទៅវិញទៅមក ជាក់ស្ដែងក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទិញវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ របស់សម្តេចតេជោ មានការចូលរួមគាំទ្រឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធវិស័យ ឯកជន បងប្អូនប្រជាពលរដ្ឋទូទៅមកពីសហគមន៍នានា នេះសបញ្ជាក់ពី ស្មារតីឯកភាពជាតិ ស្រឡាញ់ជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ របស់ប្រជាពលរដ្ឋយើង។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ក្នុងពេលឆាប់ៗខាងមុខ ខេត្តមួយនៅក្នុងប្រទេសចិននឹងមកសហការជាមួយខេត្តត្បូងឃ្មុំរបស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលផ្នែកភាសាដល់សិស្សនិស្សិតនិងប្រជាពលរដ្ឋដើម្បីបង្កភាពងាយស្រួលទំនាក់ទំនងគ្នាយូរអង្វែងទៅថ្ងៃអនាគតលើគ្រប់វិស័យ ព្រោះថាកម្ពុជា-ចិន ជាមហាមិត្តដែកថែបជាមួយគ្នា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner