អាជ្ញាធរខេត្តប្រែក្លាយផ្លូវក្រាលដីក្រួសក្រហមពីរខ្សែនៅសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ឱ្យក្លាយជាផ្លូវក្រាលកៅស៊ូ

បន្ទាយមានជ័យ៖ ផ្លូវក្រាលក្រួសក្រហមចំនួនពីរខ្សែនឹងក្លាយជាផ្លូវក្រាលកៅស៊ូនៅពេលឆាប់ៗខាងមុខខណៈពេលនេះក្រុមជំនាញកំពុងដំណើរការ។ផ្លូវទាំងពីរខ្សែនេះគឺខ្សែទីមួយពីសង្កាត់ ព្រះពន្លាទៅ កាន់ចុងភូមិនៃសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ក្រោមគម្រោង ថវិកា អភិវឌ្ឍន៍ខេត្តប្រវែង១៣គីឡូម៉ែត្រ និង ខ្សែទីពីរតភ្ជាប់ពី ឃុំឬស្សីក្រោក ស្រុកមង្គលបូរីទៅកាន់ សង្កាត់កោះពងសត្វរួច បន្តឆ្ពោះ ទៅកាន់ទីប្រជុំជនក្រុងសិរីសោភ័ណជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រវែងប្រមាណបួនគីឡូម៉ែត្រ។

កាលពីម្សិលមិញ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីពាក់ព័ន្ធ លោកចៅសង្កាត់ភ្នៀតព្រមទាំងសង្កាត់កោះពងសត្វ បានអញ្ជើញទៅពិនិត្យដំណើរការនៃការដ្ឋាននេះ។

មន្ត្រីបានបញ្ជាក់ថាគម្រោងនេះបាននឹងកំពុងចាប់ផ្តើមដំណើរការស្ថាបនាព្រមគ្នាដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសទៅជាផ្លូវក្រាលកៅស៊ូប្រភេទDBST ៕ដោយ៖AMS

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner