កូវីដ១៩៖រកឃើញអ្នកឆ្លងថ្មី៥៩ នាក់, ជាសះស្បើយ៦២ នាក់ និង មិនមានអ្នកស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២២៖ករណីឆ្លងថ្មីប្រភេទអូមីក្រុង ៥៩នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) ករណីជាសះស្បើយ ៦២នាក់និងមិនមាន ករណីមរណភាពទេ។
ដោយឡែកនៅកម្ពុជាគិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមីនា៖ អ្នកឆ្លង សរុបចំនួន ១៣៥ ៤៦១ នាក់ អ្នកជាសះស្បើយ ១៣១ ៤១៣ នាក់និង អ្នកស្លាប់ ៣ ០៥៤ នាក់៕ ប្រភពក្រសួងសុខាភិបាល
សូមអានសេចក្តីជូនព័ត៌មាន៖