ឯកឧត្តម វង សូត៖ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាន ស្តារប្រទេសឲ្យមានសន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានថ្លែងថា មានតែគណបក្សប្រជា ជនកម្ពុជាទេបានស្តារប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រេនជាហូហែរ។
ឯកឧត្តម វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញ ចូលរួមក្នុងពិធីបញ្ចូលសមាជិក ថ្មីគណបក្សប្រជាជនកម្ពុជាឃុំដូនតីនាថ្ងៃទី២៧ខែមីនាឆ្នាំ២០២២នៅស្នាក់ការគណបក្សឃុំដូនតី ខេត្តត្បូងឃ្្មុំ។
ក្នុងឱកាសនេះឯកឧត្ដម វង សូត បាននាំនូវការផ្តាំផ្ញើសាក សួរសុខ ទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជន កម្ពុជាជា ពិសេសសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
ឯកឧត្ដមប្រធាន បានបញ្ជាក់បន្ថែមថា បើពុំមានគណបក្សប្រជាជន នោះទេពិតជាមិនមានសន្តិភាពមិនមានការអភិវឌ្ឍនិងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ។ ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក តែងតែ មានមុខមន្ត្រីគណបក្សប្រជាជន ដើម្បីជួយដោះស្រាយជានិច្ច គឺមិន សន្យាចោលដូចគេនោះទេ។
ទន្ទឹមនេះឯកឧត្ដម វង សូត បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណ ជូនប្រជា ពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ។ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ល្អជូនប្រជាពលរដ្ឋជាពិសេសទទួល យក សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋត្រូវតែយកសំណូមពរទាំងនោះមកសិក្សាដោះស្រាយ និងចាត់វិធានការជូនគាត់ឱ្យបានទាន់ ពេល វេលា។
ក្នុងឱកាសនេះឯកឧត្ដម វង សូត បាននាំយកជាសម្ភារៈ និងថវិកា មួយចំនួន ចែកជូនសមាជិកថ្មីទាំង៨១៩នាក់ ដោយក្នុងនោះ សមាជិកផ្ទេរចូលមកពីក្រៅឃុំចំនួន១០៥នាក់សមាជិកវិលមកពីចំណាកស្រុកក្រៅប្រទេសចំនួន៤៩២នាក់ សមាជិកយុវជនទើប គ្រប់ អាយុ១៨៥នាក់ និងមកពីគណបក្សផ្សេងចំនួន៣៧នាក់ផងដែរ៕
ដោយ៖ ហេង សម្បត្តិ