ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមានសន្ដិភាព និងសម្បូរសប្បាយ តែក៏មិនគួរភ្លេចសោកនាដកម្ម ដែលយើងធ្លាប់ឆ្លងកាត់
កំពង់ស្ពឺ៖ តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានរំលឹកថា ទោះកម្ពុជា បច្ចុប្បន្នមានសុខសន្ដិភាព ការអភិវឌ្ឍ ឱកាសនិង សម្បូរសប្បាយ ជាងអតីតកាលក៏ដោយ ក៏យើងមិនគួរណាបំភ្លេចទាំងស្រុងអំពី សោកនាដកម្មដែលប្រទេសកម្ពុជា និងប្រជាជនធ្លាប់ឆ្លងកាត់ឡើយ ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួម សម្ពោធវិមាននៃការចងចាំ (អតីតទំនប់អាភាព ហៅម.៤០១) នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការបំភ្លេច ឬមិនទទួលស្គាល់ ថ្ងៃ៧មករា គឺស្មើនឹងការបំភ្លេចអតីតកាលបំភ្លេច សោកនាដកម្មនិង បំភ្លេចដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកបាត់បង់ជីវិតផងនិងភាពអយុត្តិធម៌សម្រាប់អ្នករស់នៅដែលជាជនរងគ្រោះ និង ជាសាក្សីក្នុងរបប នោះផង។ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំ ក្រោមពាក្យស្លោក «បំភ្លេចម្តេចបាន»។
ឯកឧត្តមបានបន្តថា នេះជាពាក្យដែលថ្នាក់ដឹកនាំ (ជាយុវជន ជំនាន់មុន) បានក្រើនរំឭកឲ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់និងមានឱកាសច្រើនជាងពួកគាត់ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិនិងប្រជាជនស្លូតត្រង់របស់ កម្ពុជាបាន ឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបបខ្មែរក្រហម។ ទោះយើង មានសន្តិភាពការអភិវឌ្ឍឱកាសនិងមានភាព សម្បូរសប្បាយជាង អតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោកនាដ កម្ម ដែល ប្រទេសជាតិនិងប្រជាជនយើង បានឆ្លងកាត់ ជាពិសេសទុក្ខ វេទនា ការព្រាត់ប្រាស និងភាពសោកសង្រេងនានាដែលជាផល នៃសង្រ្គាម។
គួររំលឹកថា វិមាននៃការចងចាំដែលទទួលនូវការសម្ពោធនេះ ត្រូវ បានសាងសង់ឡើងលើទីតាំងទំនប់អាភាព ហៅមន្ទីរ ម៤០១ ដែល ជាអតីតមន្ទីរឃុំឃាំងដែលបនប្រល័យពូជសាសន៍ ខ្មែរក្រហម យក ធ្វើ ជា ទីតាំងធ្វើទារុណកម្ម និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ ប្រមាណ ពីរម៉ឺននាក់។ ជារៀងរាល់ឆ្នាំ នៅទីតាំងនេះ ប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ និងសាច់ញាតិ តែងតែមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បងជីវិតជាហូរហែ។
ដើម្បីសម្រួលដល់ការរៀបចំពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី និងភរិយា ក្រុមការងារ និងសប្បុរសជនជិតឆ្ងាយ បានមូលមតិគ្នារៀបចំសាង សង់ វិមាននេះឡើង ដោយយករចនាបថតាមមណ្ឌលប្រល័យ ពូជ សាសន៍ «ជើងឯក»។
សូមបញ្ជាក់ថា វិមាននៃការចងចាំ បានចាប់ផ្តើមសាងសង់ ក្នុង ឆ្នាំ២០១៧ ដោយចំណាយថវិកាសរុបប្រមាណ ៥០ ០០០ដុល្លារ ដែលជាការបរិច្ចាគពីសប្បុរសជនជាច្រើននាក់៕ដោយ៖ ជា សេឌី