លោកស្នងការរងទទួលផែនការងារសេនាធិការ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា
ភ្នំពេញ៖ តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តម សេនីយ៍ទោ លី ពុធដារ៉ា ស្នងការរងទទួលផែនការងារសេនាអធិការ និងទទួលដឹកនាំបញ្ជាពង្រឹងការងារ អធិការដ្ឋាននគរបាលខណ្ឌ ៧មករា រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបូក សរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ប្រចាំ ខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ ២០២២ ។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ខែមីនាបានដាក់ចេញនូវវិធានការមួយចំនួនដូចជា ត្រូវពង្រឹងអនុវត្តវិធានការបង្ការ ទប់ ស្កាត់ បទល្មើសនៅក្នុងមូលដ្ឋាននៅគោលដៅដែល ងាយរង គ្រោះ កើតឡើងនូវបទល្មើសដូចជា លួចឆក់ និងបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ។
កិច្ចប្រជុំខាងលើមានការចូលរួមលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា លោក-លោកស្រីអនុប្រធានផែន លោកលោកស្រីនាយការិយាល័យជំនាញចំណុះផែនការងារសេនាធិការ លោក-លោកស្រីអធិការរង និងលោកនាយផ្នែក-លោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ៧ មករា ៕
ដោយ ៖គ្រី សម្បត្តិ