ត្រដក់តូចចូលចិត្តរស់នៅតាមតំបន់ដីសើម តាមវាលទំនាប និងព្រៃលិចទឹក
ភ្នំពេញ៖ ត្រដក់តូច ឬឈ្មោះខាងវិទ្យាសាស្ត្រហៅថា Leptoptics javanicus។សត្វប្រភេទនេះគេឃើញមានវត្តមាន នៅប្រទេស កម្ពុជា ហើយពួកវាភាគច្រើនរស់នៅភាគខាងជើងបឹងទន្លេសាប នៃប្រទេស។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាសត្វត្រដក់តូចជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU)លើពិភពលោក ហើយស្ថិតក្នុងបញ្ជី ក្រហម របស់អង្គការ IUCN។ វាមានវត្តមានពេញ មួយឆ្នាំនៅ ប្រទេសកម្ពុជា។ពួកវា រស់នៅតាមតំបន់ដីសើម តាមវាលទំនាប តំបន់ដីសើមនៅក្នុងព្រៃល្បោះ ទន្លេ ធំៗ និងនៅតាមតំបន់ព្រៃ លិច ទឹក។ វាមានបន្ទាយពងកូនដ៏ធំនៅក្នុងតំបន់រាំមសារព្រែកទាល់ នៃ បឹងទន្លេសាប និងមួយចំនួនទៀតមានបន្ទាយពងកូននៅភូមិភាគ ខាងជើងនៃប្រទេស។
សត្វត្រដក់តូច វាមាន មាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាល ត្រងោល ពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើ និង ស្លាបពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស។ ពួកវាមួយចំនួនដែលនៅ បឹងទន្លេសាបធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួនដែល នៅ ភូមិភាគទំនាបខាងជើងធ្វើការបន្តពូជនៅដើមរដូវវស្សា៕ដោយ៖ម៉ាដេប៉ូ