ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ លើកឡើងអំពីការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តដឹកនាំប្រទេសឆ្ពោះទៅវឌ្ឍនភាពសម្បូររុងរឿង
ត្បូងឃ្មុំ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អនុ ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានលះបងកម្លាំងកាយ កម្លាំងចិត្ត យកអាយុជីវិតធ្វើជាដើមទុន តស៊ូរំដោះប្រទេសជាតិ កសាងការពារ បង្រួបបង្រួមជាតិ និងនាំយកសន្តិភាព ស្ថិភាពនយោបាយ និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ ដោយសារការមើល ឃើញជាក់ស្តែងអំពីការដឹកនាំដ៏ល្អរបសគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម បានលើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំគណបក្សនៅក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់កុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ។
ឯកឧត្តមបានថ្លែងអំណរគុណថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃឃុំព្រះធាតុ បានខិតខំនិងបម្រើដោយស្ម័គ្រចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវខិតខំបន្ថែម ដើម្បីគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ លោក ជៀប ប៊ុនអៀង អនុប្រធានក្រុមការងារឃុំព្រះធាតុ លោក សា សេរី អនុប្រធានលេខាធិការដ្ឋានឃុំព្រះធាតុ និងលោក ហេង សុវណ្ណា ជាប្រធានក្រុមការងារទទួលបន្ទុកភូមិទួលឃ្លាំង បានជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ប្រធានក្រុមបក្ស និងថ្នាក់ដឹកនាំបក្សនៅមូលដ្ឋានភូមិទួលឃ្លាំង នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
បន្ទាប់ពីពិធីសំណេះសំណាលនេះ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះបានចែកជូនស្បៀងជូនប្រជាពលរដ្ឋជាស្រ្តីមេម៉ាយជួបការលំបាកចំនួនមួយគ្រួសាររួមមានត្រីខ១យួរ មី១កេះតូច ទឹកសុទ្ធ១កេស ថវិកាមួយចំនួន និងបានចូលរួមរំលែកទុក្ខគ្រួសារសពសមាជិកគណបក្សនៅក្នុងមូលដ្ឋាន ថវិកាចំនួន២០ ០០០០រៀលផងដែរ៕ ដោយ :គ្រី សម្បត្តិ