ផ្លែសិរមាន់ មានរសជាតិផ្អែមនិងជូរ គួរជាទីបរិភោគ

ភ្នំពេញ៖ឱ្យតែដល់រដូវផ្លែសិរមាន់ម្តងៗគឺ ពលរដ្ឋកម្ពុជាយើងតែងចង់សាក និងភ្លក្ស ដោយសារថាវាមានរសជាតិផ្អែម និងជូរ គួរជាទីបរិភោគ។

ផ្លែសិរមាន់ ត្រូវបានប្រជាពលរដ្ឋខ
បេះមកបរិភោគជាបង្អែមនៅពេលផ្លែវាទុំ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ផ្លែសិរមាន់ រាងពងក្រពើទៅមូល មានអង្កត់ផ្ចិតប្រហែល ១.៥- ២ សង់ទីម៉ែត្រ និងប្រវែងប្រហែល ២.៥ – ៣ សង់ទីម៉ែត្រ ។សម្បកមានសភាពគ្រើម មានដុំពកតូចៗលាតសន្ធឹងលើសំបកផ្លែ ។ផ្លែខ្ចីមានពណ៌បៃតង ផ្លែចាស់នឹងមានពណ៌ក្រហមឆ្អៅនៅ ក្នុងផ្លែមានគ្រាប់មួយ ហើយមានសាច់ថ្លា និងមានជាតិទឹកច្រើន។

  ផ្លែសិរមាន់ ជាផ្លែឈើដែលមានការពេញនិយមមួយក្នុងស្រុក ព្រោះវាមានរសជាតិជូរ ដែលជាទីពេញនិយមសម្រាប់ស្ត្រីៗ ដែលចូលចិត្តបរិភោគផ្លែឈើជូរ ។នៅប្រទេសកម្ពុជាមានសម្បូរក្នុងខេត្តសៀមរាប ។ចំណែកនៅតាមខេត្តដទៃមានដុះតិចតួច។

  សិរមាន់ គឺជាឈ្មោះឈើធំមួយប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន ( សរសេរជា សេរមាន់ ក៏មាន)។
 ដើមសិរមាន់ មានឈ្មោះវិទ្យាសាស្ត្រ ៖ Nephelium hypoleucum Kurz

ឧបតិដ្ឋាន ៖ ជួរភ្នំហិម៉ាល័យខាងកើត , កម្ពុជា, លាវ , ម៉ាលេស៊ី , ភូមា , ថៃ , វៀតណាម៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner