ឯកឧត្តម ឱម យិនទៀង ក្រើនរំឭកដល់យុវជនជំនាន់ក្រោយ ថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន

ភ្នំពេញ៖ ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន ។ នេះជាការក្រើនរំឭករបស់ ឯកឧត្តម ឱម យិនទៀង សមាជិកអចិន្ត្រេយ៍ ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណៈបក្សប្រជាជនកម្ពុជាសង្កាត់បឹងសាឡាង ចំនួន ៥០០នាក់ នៅសាលមហោស្រពចេនឡា ។

តំណាងសមាជិកដែលទេីបប្រកាសបញ្ចូលថ្មី បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេច និងទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ដើម្បីចូលរួម និងប្រែក្លាយគោលនយោបាយរបស់គណបក្សឱ្យទៅជាសកម្មភាពជាក់ស្តែង យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណៈបក្សឱ្យបានដាច់ខាត ។ ប្តេជ្ញាចូលរួមរាល់សកម្មភាពរបស់គណបក្ស និងការពារសមិទ្ធិផលរបស់គណបក្សឱ្យបានដាច់ខាត។ ប្តេជ្ញានាំគ្នាទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ប្តេជ្ញាគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ឱម យិនទៀង បានលេីកឡេីងពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ និងកំពុងធ្វើបន្ត ដូចជា៖ ទី១៖ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍, ទី២ ៖ ការកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ, ទី៣៖ គោលនយោបាយឈ្នះ-ឈ្នះ, ទី៤៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់គ្រប់ទីកន្លែងតាមបណ្តាខេត្ត-ក្រុង, ទី៥៖ ធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំ ដើម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក, ទី៦៖ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ និងទី៧៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ឱម យិនទៀង បានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចំហជានិច្ចក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិក-សមាជិកាថ្មី សមាជិកអតីតគណបក្សដទៃដែលស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ហើយការសម្រេចចិត្តមកចូលរួមនេះ គឺដោយសារការមើលឃើញជាក់ស្តែងអំពីការដឹកនាំដ៏ល្អរបសគណបក្សប្រជាជន ឃើញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម ប្រធាន បានបញ្ជាក់ថា ទីណាមានពលរដ្ឋជួបទុក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជន ដើម្បីជួយដោះស្រាយជានិច្ច។ ឯកឧត្ដម ក៏បានបញ្ជាក់ជូនសមាជិក-សមាជិកាឱ្យបានយល់ និងដឹងអំពីប្រវត្តិរបស់គណកប្សប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយ និងពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតដល់បច្ចុប្បន្ន។

ជាមួយនោះដែរ ឯកឧត្ដម ប្រធាន ក៏បាននាំយកជាថវិកាមួយចំនួន ដើម្បីចែកជូនសមាជិកថ្មីទាំង ៥០០នាក់កផងដែ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner