អ៊ុយក្រែន ចង់ឱ្យបណ្តេញរុស្ស៊ី ចេញពីអង្គការឃ្លាំមើលនុយក្លេអ៊ែរ
កៀវ៖ អ៊ុយក្រែនកំពុងធ្វើការជាមួយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ដើម្បីបណ្តេញរុស្ស៊ីចេញពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឬយ៉ាងហោចណាស់ក៏ដកអ្នកតំណាងរបស់ខ្លួនចេញពីមុខតំណែងសំខាន់ៗនៅក្នុងក្រុមឃ្លាំមើល ។ នេះបើតាមមន្ត្រីក្រុងកៀវបានប្រាប់អ្នកកាសែតនៅថ្ងៃអាទិត្យម្សិលមិញ។
យោងតាមវិទ្យុអឺរ៉ុប និងវិទ្យុសេរី ដែលគ្រប់គ្រងដោយរដ្ឋរបស់សហរដ្ឋអាមេរិក លោកស្រី Elena Zerkal ទីប្រឹក្សារដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានបង្ហើបថា កិច្ចខិតខំប្រឹងប្រែងបែបនេះកំពុងដំណើរការ។ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា គោលនយោបាយភេរវកម្មនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានគេចោទប្រកាន់ថា ជាមូលដ្ឋានមិនអាចប្រកែកបាន សម្រាប់ការបណ្តេញប្រទេសនេះចេញពីអង្គការឃ្លាំមើលបរមាណូរអន្តរជាតិ។
ទន្ទឹមគ្នានេះ លោក ស្រី Elena Zerkal ត្រូវបានគេរាយការណ៍ថា បានលើកឡើងពីកងទ័ពរុស្ស៊ីដែលកាន់កាប់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនជាច្រើន ជាឧទាហរណ៍នៃអាកប្បកិរិយានេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា



