សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាព នៅបរិវេណប្រាសាទមេបុណ្យខាងកើត
អត្ថបទដោយ៖
អួន ស្រីរុំ
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទមេបុណ្យខាងកើត ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទនេះផង។
ដើមឈើដែលបានកាត់ដកហូតមាន ដើមច្រឹងងាប់១ដើម និងកាត់ក្រីមែកដើមឈើបាន១៧ដើម រួមមាន ដើមត្រសេក៤ដើម ចំបក់៤ដើម ក្រឡាញ់២ដើម អង្កោល១ដើម ត្រាង១ដើម លៀប១ដើម ដកព១ដើម ស្នួល១ដើម បង្កែវដំរី១ដើម និងឬស្សី១គុម្ព ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី៤៧មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕
ដោយ៖ ស្រីរុំ










អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។