អភិបាលខេត្តកំពត ដាក់ផែនការជំរុញដល់អាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញបន្តខិតខំបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើថែមទៀត

ខេត្តកំពត ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ផែនការ ការងារជំរុញឱ្យអាជ្ញាធរគ្រប់ក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តនិងកម្លាំងសមត្ថកិច្ចទាំងអស់ ក្នុងខេត្តត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តការងារជំនាញរបស់ខ្លួន បើទោះបីជាឆ្នាំកន្លងទៅបានអនុវត្តន៍ល្អប្រសើក៏ដោយ ពិសេសការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងផ្តល់សេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងស្ថាប័ននានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពធ្វើឱ្យរដ្ឋបាលខេត្តកំពត ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍបានល្អប្រសើរជាច្រើនក្នុងរយៈពេលមួយឆ្នាំ២០២១កន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ទៀតថា ទន្ទឹមនិងភាពជោគជ័យ សម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តក៏ត្រូវខិតខំបំពេញបន្ថែមនូវចន្លោះខ្វះខាតមួយចំនួន និងការងារសេសសល់ដែលមិនទាន់បញ្ចប់ក្នុងឆ្នាំចាស់ ពិសេសត្រូវពង្រឹង និងពន្លឿនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំសង្កាត់ និងមន្ទីរ អង្គភាព ស្របតាមគោលការណ៍ណែនាំក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោកហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

អង្គសន្និបាតប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២២ ដែលមានសមាជិកចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុងស្រុកនិងមន្ទីរអង្គភាពជំនាញ និងកងកម្លាំងសមត្ថកិច្ចក្នុងទូទាំងខេត្ត ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner