នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលឆ្លងកូវីដ
អត្ថបទដោយ៖
លន់ សារ៉ាត
អ៊ីស្រាអែល៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ ងារ ព័ត៌មានរ៉យទ័រ នាថ្ងៃនេះ បានឲ្យដឹងថា លោកនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett បានឆ្លងជំងឺ កូវីដ១៩។
ប្រភពដែលបានចេញផ្សាយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល នាថ្ងៃទី២៨ មីនានេះ បានបន្តថា លោក Naftali Bennett មិនមាន អាការៈអ្វីធ្ងន់ធ្ងរនោះទេ ហើយលោកបានដាក់ខ្លួនឲ្យនៅដាច់ ដោយឡែក និងបន្តបំពេញការងារពីគេហដ្ឋាន។
លោកនាយករដ្ឋមន្ត្រីនៅតែឆ្លងកូវីដ បើទោះបីជា បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន២ដូសពេញលេញ រួមទាំងដូសជំរុញរួចហើយក៏ដោយ។
លោកនាយករដ្ឋមន្ត្រីត្រូវបានប្រកាសថា ឆ្លងកូវីដ ក្រោយ ពេលបានជួប រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានមួយ ថ្ងៃ៕ ប្រែសម្រួល៖សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ