ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី នេសាទខុសច្បាប់

កំពង់ឆ្នាំង ៖ នៅវាលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ និងមានការចូលរួមពីលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ត្រី (ប្រភេទឆក់ត្រជាក់) ។

ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីង នៅចំណុច មាត់ទន្លេស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស ជនជាតិខ្មែរ បានប្រព្រឹត្តបទល្មេីស នេសាទដោយប្រេីឧបករណ៍ឆក់ត្រី(ប្រភេទឆក់ត្រជាក់)កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀត
ណាម ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ខណ:កំពុងធ្វេីសកម្មភាព សមត្ថកិច្ចជំនាញជលផលបានដេញចាប់ជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់និងប្រើម៉ាស៊ីន ០៦សេះ ដែលធ្វើឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។

ក្នុងការបង្ក្រា បបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងបទល្មេីសជាក់ស្តែងរួមមានឧបក
រណ៍ឆក់ត្រីមួយកំប្លេ និងបាឡាស្មាច់ល្បឿនលឿនមួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច ជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner