​តាលីបង់​បដិសេធ​មិន​លើក​កម្ពស់​ការ​អប់រំ​​របស់​កុមារី បង្អាក់​ដល់​ផែនការ​​អាមេរិក​​ក្នុង​ការ​ទទួល​ស្គាល់​ក្រុម​នេះ​

សហរដ្ឋអាមេរិក​ ​បាន​​ត្រៀម​ខ្លួន​​ក្នុង​ការ​កំណត់​ពួក​តាលីបង់​នៅ​លើ​ផ្លូវ​ ដើម្បី​​ទទួល​ស្គាល់​ការ​ទូត ​ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​​បង្អាក់​ ដោយ​ការ​បដិសេដ​របស់​មេ​​ដឹក​នាំ​​អាហ្វហ្គានីស្ថាន​លើ​ការ​សន្យា​អនុញ្ញាត​​ឱ្យ​​មាន​ការ​អប់រំ​​ដល់​កុមារី​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត​ Guardian។

ការ​បដិសេធ​នេះ បង្ក​ឱ្យ​មាន​​ការ​​ខឹង​សម្បារ​ពី​​​អន្តរជាតិ និង​​ភាព​ច្របូកច្របល់​កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​​ដែល​មេដឹកនាំ​តាលីបង់​បាន​បដិសេធ​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​​​ជំទង់​ចូលរៀន​នៅ​អនុវិទ្យាល័យ​ ត្រឹម​​តែ​មួយ​សប្ដាហ៍​បន្ទាប់​​​ពី​ក្រសួង​អប់រំ​ពួកគេ​ បាន​ប្រកាស​ថា សាលារៀន​ នឹង​បើក​សម្រាប់​សិស្ស​ទាំង​អស់​។​​

អ្នក​ការ​ទូត​​​អាមេរិក មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់ ដែល​ថា​ក្រុម​តាលីបង់​ ​នឹង​គោរព​តាម​ការ​សន្យា​ ហើយ​បាន​​រៀប​ចំ​ព្រឹត្តិការណ៍​​រួម​គ្នា​​​មួយ​មុន​វេទិកា Doha នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​​ប្រទេស​កាតា ដែល​នឹង​រៀប​ឡើង​ក្នុង​បំណង​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្ដល់​ការ​ទទួល​ស្គាល់​ការទូត​ដល់​ក្រុម​នេះ​។​

ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ បាន​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​សុទិដ្ឋិនិយម​អាមេរិក​ ខណៈ​​ក្រុម​នេះ​ បាន​បញ្ជា​ឱ្យ​ស្ថានីយ​ទូរទស្សន៍​អាហ្វហ្គានីស្ថាន​ឈប់​ចេញ​ផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ BBC ជា​ភាសា​ Pashto, Persian និង Uzbek​។

មន្ត្រី​លោក​ខាង​លិច បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ទទួល​ស្គាល់​ការទូត​​ នឹង​មិន​អាច​ទៅ​រួច​ទេ​ លុះ​ត្រា​តែ​ក្រុម​តាលីបង់​ សម្រេច​ចិត្ត​លើ​ការ​អប់រំ​របស់​កុមារី​។​ ចំណាត់​ការ​នេះ ​ក៏​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​កាន់​តែ​​ពិបាក​រៃអង្គាស​ប្រាក់​សម្រាប់​សន្និសីទ​អន្តរជាតិ​នៅ​សប្ដាហ៍​ក្រោយ​ ។ ​

ប្រភព៖​

https://www.theguardian.com/world/2022/mar/27/taliban-bar-girls-education-us-plan-diplomatic-recognition

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner